បូកសរុបរយៈពេល១០ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥អំពី សេដ្ឋកិច្ចសមូហភាព
(VOV) /  
|
បូកសរុបរយៈពេល១០ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥អំពីសេដ្ឋកិច្ចសមូហភាព (vietf.vn) |
VOV-នាព្រឹកថ្ងៃទី៦មិថុនានៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹមបក្ស
កុម្មុយនីស្តវៀតណាមបានរៀបចំសន្និសីទ onlines នៅកន្លែងចំនួន៦៣ដើម្បីបូក
សរុបរយៈពេល១០ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី៩ស្ដីពី
ការបន្តផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍និងលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាព។
ថ្លែងមតិសន្និដ្ឋាននៅសន្និសីទ លោក Le Hong Anh សមាជិកការិយាល័យ
នយោបាយអចិន្ត្រៃយ៍គណៈលេខាបានអះអាងថា សេដ្ឋកិច្ចសមូហភាពជា
សមាសភាពសេដ្ឋកិច្ចដែលជានិច្ចកាលត្រូវបានបក្សរដ្ឋយកចិត្តទុកដាក់អភិវឌ្ឍន៍។
សេដ្ឋកិច្ចសមូហភាពក្នុងរយៈពេលច្រើនឆ្នាំកន្លងមកបានមានការរួមចំណែកសកម្ម
ទៅក្នុងកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើជាច្រើន រួមចំណែកសំខាន់ធានា
សុខុមាលភាពសង្គមលើកកំពស់ជីវភាពរស់នៅខាងសំភារៈនិងស្មារតីដល់សមាជិក
និយាយដោយឡែកនិងប្រជាជននិយាយរួម។ លោក Le Hong Anh បានស្នើរបក្ស
ភាគរដ្ឋអំណាចក្រសួងផ្នែកដំបន់និងបណ្ដាសមូហភាពបន្តអនុវត្តសេចក្តីសំរេចចិត្ត
ដោយបណ្ដាក្រុមដំណោះស្រាយក្នុងនោះបង្កលក្ខណៈសំរាប់រូបសណ្ឋានសហករណ៍អភិវឌ្ឍន៍អំពីដីធ្លីនិងមនុស្ស៕
-VOV