(VOVworld)- នាយប់ថ្ងៃទី២២ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung រួមជាមយយគណៈប្រតិភូវៀត ណាមបានវិលត្រឡប់មកទីក្រុងហាណូយ
វិញ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីអំពី
អាស៊ីបូព៌ា(WEF-2014)ដែល ប្រារព្វឡើងនៅប្រទេសហ្វីលីពីន។លទ្ធផលនៃដំណើរ
ទស្សនកិច្ចនេះ បានផ្សាយ សារសំខាន់ចំនួន២ គឺ វៀតណាមជានិច្ចកាលម្ចាស់ការ សកម្មរួមចំណែកក្នុងការ ដោះស្រាយរាល់បញ្ហាតំបន់ សកល និងគោលជំហរស្វិត ស្វាញរបស់វៀតណាម ក្នុងការ ការពារអធិបតេយ្យភាពដែនដីនៅសមុទ្រខាងកើត។
ក្នុងក្របខ័ណ្ឌនៃវេទិការ WEF-2014 លើកនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Tan Dung បានមានបទថ្លែងមតិនៅក្នុងបណ្តាសម័យពិភាក្សា។ ក្នុងពិធីបើក បទថ្លែងមតិរបស់លោក Nguyen Tan Dung បានទាក់ទាញការ យកចិត្តទុកដាក់ជា
ច្រើននិង ទទួលបានការគាំទ្រខ្លាំងបំផុតរបស់ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលនាប្រទេស
ធំៗ រួមទាំងបណ្តាអង្គការលើគ្រប់ទិសទីទៀតផង។ លោក នាយករដ្ឋមន្រ្តីបានសង្កត់
ធ្ងន់ថា ត្រូវការបង្កើតចលករថ្មីសម្រាប់រូបសណ្ឋានកំណើន ចីរភាព និងមិនអាចអភិ
វឌ្ឍន៍បានឡើយបើគ្មានសន្តិភាពនិងស្ថិរភាព។
ស្ដីពីវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ក្នុង និន្នការធ្វើសមាហរណកម្មអន្តរជាតិ កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ គឺការផ្លាស់ ប្តូរថ្មីបែបផែនខឿនសេដ្ឋកិច្ចជាកក្តាចាំបាច់ និងជាកម្លាំងចលករកំណើនត្រូវបាន
បង្កើតឡើងពីការកែទម្រង់រចនាសម្ព័ន្ធ និងបែបផែនសេដ្ឋកិច្ច។
ជូនដំណឹងអំពីបណ្ដាបំរ៉ែបំរួលនៅលើសមុទ្រខាងកើត ជាបញ្ហាក្តៅមួយដែលកំ
ពុងទាក់ទាញការយកចិត្តទុកដាកជាពិសេសរបស់ពិភពលោក នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសង្កត់ធ្ងន់ទៅលើសច្ឆធម៌៖ មិនអាចអភិវឌ្ឍន៍បាន ប្រសិនបើគ្មានសន្តិ ភាពនិងស្ថិរភាព។
“ ការប្រជែងដណ្ដើមអធិបតេយ្យភាពនៅលើសមុទ្រខាងកើត និងសមុទ្រហ្វា ទុង កំពុងមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញពីមួយថ្ងៃទៅមួយថ្ងៃ គំរាមគំហែងយ៉ាងធ្ងន់ ធ្ងរទៅលើសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ នាបច្ចុប្បន្ន បរិមាណទំនិញ ពាណិជ្ជកម្មសកលត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ និង២/៣ បរិមាណនោះឆ្លងកាត់
សមុទ្រ ខាងកើត។ អស្ថិរភាព និងវិវាទដែលកើតមានឡើងនៅទីនេះ នឹងធ្វើ អោយ
មាន ការរំខានដល់ចរន្តដឹកជញ្ជូនទំនិញនេះ ធ្វើអោយខឿនសេដ្ឋកិច្ចក្នុងតំបន់និង អន្តរជាតិត្រូវរងផលបះពាល់ជាច្រើន។”
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung និង ប្រធានាធិបតីហ្វីលីពីន Aquino (TTXVN) |
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានថ្លែងអំណរគុណអាស៊ាន ប្រទេស នានា និងមិត្តភក្តិអន្តរជាតិ ដែលបានចែករំលែក និងគាំទ្រវៀតណាម ការពារអធិប តេយ្យភាពជាតិ និងផលប្រយោជន៍ត្រឹមត្រូវរបស់ខ្លួន សមស្របជាមួយច្បាប់អន្តរ
ជាតិ។ នាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវគោលបំណងបន្តទទួលបានការគាំទ្រ ជួយ ឧបត្ថម្ភថ្លៃថ្នូរ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិ និង ចាត់ទុកនេះគឺជាកក្តា ចាំបាច់ដើម្បីរាំងស្កាត់អំពើរំលោភទៅលើច្បាប់អន្តរជាតិ។
ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung នៅទីក្រុងManila ប្រធានាធិបតីហ្វីលីពីន Aquino ក៏បានសម្ដែងនូវការព្រួយបារម្មណ៍យ៉ាងជ្រាលជ្រៅ អំពីសភាពការណ៍នាបច្ចុប្បន្ននៅសមុទ្រខាងកើត។ ថ្នាក់ដឹកនាំទាំងពីររូប បានឯក
ភាពអំពី វិធានការនិងគោលដៅជាក់ស្ដែងជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងប្រទេសទាំងពីរ លើច្រើនវិស័យ ពិសេសគឺការបង្កើនកិច្ចសហប្រតិបត្តិ ការការពារប្រទេស សន្តិសុខ និងកិច្ចសហប្រតិបត្តិការលើមហាសាគរ និងចាត់ទុកនេះ
គឺជាសរសរសរស្នូលមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីហ្វីលីពីន លោក Aquino បានអះអាងថា៖
“ ខ្ញុំជឿជាក់ថា៖ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក៏ដូចជា សហប្រតិបត្តិការជាមួយប្រទេស អាស៊ាន ផ្សេងៗទៀតក្នុងវិស័យការពារជាតិ និង
សន្តិសុខ នឹងជំរុញថែមទៀតស្ថិរភាពក្នុងតំបន់។ យើងខ្ញុំបានផ្លាស់ប្តូរមតិ អំពី កិច្ចសហប្រតិបត្តិការសមុទ្រ អំពីបណ្ដាសកម្មភាពសហប្រតិបត្តិការរវាងប៉ូលីស
សមុទ្រ ហ្វីលីពីននិងវៀតណាមដើម្បីការពារប្រភពផលប្រយោជន៍ជលផល និង
ប្រឆាំ ងបណ្ដាសកម្មភាពខុសច្បាប់លើសមុទ្រ និងតំបន់ជំវិញនានារវាងប្រទេស
ទាំងពីរ។”
ឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័ត៍មាន ក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចលើក
នេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានចែករំលែកថា៖
“ពេលពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត បញ្ដាថ្នាក់ដឹកនាំហ្វីលីពីនគ្រប់រូប រួម ទាំងប្រធានាធិបតី ប្រធានរដ្ឋសភាជាន់ទាប និងព្រឹទ្ធសភាហ្វីលីពីនបានចែករំលែក បណ្ដាព័ត៍មានគួរអោយទុកចិត្តជាមួយនាយករដ្ឋមន្ត្រី។ បណ្ដាថ្នាក់ដឹកនាំហ្វីលីពីន
បានឯកភាពជាមួយទស្សនះរបស់វៀតណាម គឺរក្សារគ្រប់សន្តិវិធី ដោយឈរលើច្បាប់
អន្តជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ។”
ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានឆ្លើយបទសម្ភាសន៍របស់បណ្ដាទីភ្នាក់ងារសារព័ត៍មាននិងកាសែតធំៗលើទូទាំងពិភពលោក ស្ដីពីបញ្ហាសមុទ្រខាងកើតផងដែរ៕