បកស្រាយបញ្ហាជំពាក់ជំពិនរបស់អង្គភាពអាជីវកម្ម
(VOVWORLD) - ១៥ថ្ងៃបន្ទាប់ពីសារាចរណ៍នេះត្រូវបានចេញផ្សាយ អគ្គនាយកដ្ឋានពន្ធដារវៀត ណាមបានសហការជាមួយសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) រៀបចំកិច្ចប្រជុំដើមដំបូងដើម្បីពិភាក្សា អំពីបទបញ្ញត្តិនៃសារាចរណ៍ក៏ដូចជាផ្ទៀងស្ដាប់ មតិយោបល់របស់តំណាងទីផ្សារផ្លាស់ប្ដូរពាណិជ្ជកម្មអេឡិចត្រូនិកនិងភាគីពាក់ព័ន្ធ នានាចំពោះការអនុវត្តសារាចរណ៍ផងដែរ។
កម្មវិធីតភ្ជាប់ ផ្លាស់ប្ដូរនិងណែនាំបញ្ហាមួយចំនួនពាក់ព័ន្ធដល់ពន្ធក្នុងពាណិជ្ជកម្ម អេឡិចត្រូនិកនាពេលថ្មីៗនេះ បានជួយបកស្រាយបញ្ហាជំពាក់ជំពិនជាច្រើនរបស់អង្គភាពអាជីវ កម្មអំពីសារាចរណ៍លេខ ៤០ របស់ក្រសួងហិរញ្ញវត្ថុ។ សារាចរណ៍នេះត្រូវបានចេញ ផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ដែលណែនាំអំពីពន្ធលើតម្លៃបន្ថែម ពន្ធលើ ប្រាក់ចំណូលបុគ្គលនិងការគ្រប់គ្រងពន្ធចំពោះអាជីវកម្មតាមលក្ខណៈគ្រួសារ លក្ខណៈបុគ្គល។
១៥ថ្ងៃបន្ទាប់ពីសារាចរណ៍នេះត្រូវបានចេញផ្សាយ អគ្គនាយកដ្ឋានពន្ធដារវៀត ណាមបានសហការជាមួយសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) រៀបចំកិច្ចប្រជុំដើមដំបូងដើម្បីពិភាក្សា អំពីបទបញ្ញត្តិនៃសារាចរណ៍ក៏ដូចជាផ្ទៀងស្ដាប់ មតិយោបល់របស់តំណាងទីផ្សារផ្លាស់ប្ដូរពាណិជ្ជកម្មអេឡិចត្រូនិកនិងភាគីពាក់ព័ន្ធ នានាចំពោះការអនុវត្តសារាចរណ៍ផងដែរ។
នៅកិច្ចប្រជុំនេះ លោក Nguyen Ngoc Dung អនុប្រធាន VECOM បានក្រើន រំលឹកថា គោលបំណងរបស់ VECOM គឺការធានាផលប្រយោជន៍របស់ភាគីនានាឲ្យ បានសុខដុម ដែលគោរពតាមច្បាប់គ្រប់គ្រងពន្ធផង ហើយបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មផ្គត់ផ្គង់សេវាកម្មទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកផង ជាពិសេសគឺលក្ខណៈអាចធ្វើទៅបានរបស់បទបញ្ញត្តិគតិយុត្តថ្មីៗ៕