បក្ស រដ្ឋ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ដល់ការថែទាំមនុស្សចាស់

(VOVWORLD) - នាពេលខាងមុខ សមាគមមនុស្សចាស់ វៀតណាមនិងសមាគមគ្រប់លំដាប់ថ្នាក់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តបានល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សនិងរដ្ឋ ស្តីពីមនុស្សចាស់; ពង្រឹងការការពារសិទ្ធិ និងការថែទាំផលប្រយោជន៍របស់មនុស្សចាស់។
បក្ស រដ្ឋ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ដល់ការថែទាំមនុស្សចាស់ - ảnh 1រូបថត៖ chinhphu.vn

ក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃទិវាប្រពៃណីមនុស្សចាស់វៀតណាម (៦ មិថុនា ១៩៤១ - ០៦ មិថុនា ២០២២) នាព្រឹកថ្ងៃទី ៥ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់មនុស្សចាស់ដែលកំពុងប្រកបអាជីវកម្មពូកែនៅសហករណ៍ Tan Minh Duc ឃុំ Pham Tran ស្រុក Gia Loc ខេត្ត Hai Duong; អញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយដល់តំណាងមនុស្សចាស់ខេត្ត Hai Duong។

អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកនៅសហករណ៍ Tan Minh Duc និងតំណាងជនចាស់ជរាខេត្ត Hai Duong, ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មនុស្សចាស់គឺជាស្នូលនៃគ្រួសារ និងជាតំណាងឲ្យចលនាមហាសាមគ្គីភាពក្នុងសង្គមទាំងមូល។ យ៉ាងណាមិញ បក្ស រដ្ឋ តែងតែផ្តោតការយកចិត្តទុកដាក់ និងថែទាំមនុស្សចាស់ជាមួយនឹងសកម្មភាពជាច្រើនដូចជា៖ ថែទាំសុខភាព សាងសង់ផ្ទះ ដើម្បីបម្រើមនុស្សចាស់។

លោកប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ សមាគមមនុស្សចាស់វៀតណាមនិងសមាគមគ្រប់លំដាប់ថ្នាក់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តបានល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សនិងរដ្ឋ ស្តីពីមនុស្សចាស់; ពង្រឹងការការពារសិទ្ធិ និងការថែទាំផលប្រយោជន៍របស់មនុស្សចាស់; សមាគមមនុស្សចាស់វៀតណាមផ្តល់យោបល់យ៉ាងសកម្មលើបញ្ហាទាក់ទងនឹងមនុស្សចាស់ សម្រាប់ការអនុវត្តកម្មវិធីថែទាំសុខភាពដល់មនុស្សចាស់ដល់ឆ្នាំ ២០៣០ និងបញ្ចប់កម្មវិធីគោលដៅជាតិស្តីពីមនុស្សចាស់ក្នុងដំណាក់កាលថ្មី ដោយមានអនុសាសន៍ និងដំណោះស្រាយជាក់ស្តែងជាច្រើន។

លោកប្រធានមានបំណងចង់ឲ្យជនចាស់ជរាទូទាំងប្រទេស លើកតម្កើងស្មារតីចាស់ជរា ដែលជាគំរូដ៏ភ្លឺស្វាង ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រួសារ កូនចៅ និងយុវជនជំនាន់ក្រោយ ឆ្លើយតបយ៉ាងសកម្មចំពោះចលនាប្រឡងប្រណាំងស្នេហាជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-វប្បធម៌-សង្គម រួមចំណែកកសាង និងការពារជាតិមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ