បើក​ Festival របរ​សិប្បកម្ម​ប្រពៃណីនៅ​ទីក្រុង​ Hue

(VOVWORLD) - Festival របរសិប្បកម្មប្រពៃណីទីក្រុង Hue ត្រូវបានបើកជាផ្លូវការកាលពីយប់ថ្ងៃទី ២៨ ខែមេសា នៅទីក្រុង Hue ។ Festival របរសិប្បកម្មប្រពៃណី Hue ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់សិប្បករប្រជាជន សិប្បករឆ្នើម និងបាតដៃមាសជាង ៣៥០ នាក់មកពីភូមិរបរសិប្បកម្ម និងមណ្ឌលរបរល្បីៗចំនួន ៦៩ នៅទូទាំងប្រទេស។ 
បើក​ Festival របរ​សិប្បកម្ម​ប្រពៃណីនៅ​ទីក្រុង​ Hue - ảnh 1កម្មវិធីសិល្បៈក្នុង Festival របរសិប្បកម្មប្រពៃណីទីក្រុង Hue។ (រូបថត៖ VOV )

Festival នេះក៏មានការចូលរួមពីសិប្បករចំនួន ៣៧ នាក់មកពីទីក្រុងចំនួន ៦ របស់កូរ៉េខាងត្បូង និងជប៉ុន ដែលបានចងសម្ព័ន្ធមេត្រីភាព និងសហប្រតិបត្តិការជាមួយទីក្រុង Hue ផងដែរ។ ថ្លែងមតិនៅពិធីបើក លោក Vo Le Nhat ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា៖ “Festival នេះមានការប្រមូលផ្តុំរបស់សិប្បករ សិល្បករ អ្នកស្រាវជ្រាវ អង្គការ និងបុគ្គលក្នុងស្រុក និងអន្តរជាតិចូលរួមថែរក្សានិងពង្រីកតម្លៃមុខរបរប្រពៃណី; ទន្ទឹមនឹងនោះ គឺព្រឹត្តិការណ៍និងកម្មវិធីវប្បធម៌សិល្បៈពិសេសនិងពហុបែប ដែលនឹងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ក្នុងតំបន់; បន្តអះអាងពាណិជ្ជសញ្ញាទីក្រុង Hue ដែលជាទីក្រុងនៃ Festival ពិសេសរបស់វៀតណាម”។

Festival របរប្រពៃណី Hue ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ដោយមានការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតជាច្រើន ដោយសន្យាថានឹងនាំមកជូនភ្ញៀវទេសចរ នូវបរិយាកាសពិធីបុណ្យដ៏ចម្រុះពណ៌៕


ប្រតិកម្មទៅវិញ

ផ្សេងៗ