បុគ្គលិកពេទ្យនិងនិស្សិតជិត ២៦.០០០ នាក់បានត្រៀមខ្លួនរួចជាស្រេចទៅកាន់ខេត្ត Bac Giang និងខេត្ត Bac Ninh ចូលរួមការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

(VOVWORLD) -  ដែលក្នុងនោះ៖ វគ្គទី ១ ចាប់ពីថ្ងៃទី ២៤ ឧសភា មានចំនួន ១.៩៧៦ នាក់និងវគ្គទី ២ ចាប់ពីថ្ងៃទី ២៧ ឧសភាមានចំនួន ៣៦៧ នាក់។

បុគ្គលិកពេទ្យនិងនិស្សិតជិត ២៦.០០០ នាក់បានត្រៀមខ្លួនរួចជាស្រេចទៅកាន់ខេត្ត Bac Giang និងខេត្ត Bac Ninh ចូលរួមការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត - ảnh 1បុគ្គលិកពេទ្យនិងនិស្សិតជិត ២៦.០០០ នាក់បានត្រៀមខ្លួនរួចជាស្រេចទៅកាន់ខេត្ត Bac Giang និងខេត្ត Bac Ninh ចូលរួមការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

ឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួងសុខាភិ បាល Nguyen Thanh Long នៅរសៀលថ្ងៃទី ២៩ ខែឧសភា មានបុគ្គលិកពេទ្យនិងនិស្សិត នៃសាលាវេជ្ជសាស្ត្រ និងឱសថចំនួន ២៥.៦៨០ នាក់ បានចុះឈ្មោះត្រៀមខ្លួនទៅកាន់ខេត្ត Bac Giang និងខេត្ត Bac Ninh - ជាតំបន់ពីរកំពុងរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺរាតត្បាតកូវីដ ១៩។

ទាក់ទងនឹងការងារជួយឧបត្ថម្ភរបស់វិស័យសុខាភិបាល សម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩  នៅខេត្ត Bac Giang និងខេត្ត Bac Ninh នារសៀលថ្ងៃទី ២៩ ឧសភា នាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្តាល ក្រសួងសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្ននេះ មានកម្មាភិបាល សាស្រ្តាចារ្យ សិក្ខាកាមនិងនិស្សិតសរុបចំនួន ២.៣៤៣ នាក់នៃបណ្តាសាកលវិទ្យាល័យនិងមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថាន កំពុងចូលរួមក្នុងការគាំទ្រ បង្ការទប់ស្កាត់ការឆ្លងរាតត្បាត កូវីដ-១៩ នៅក្នុងខេត្ត Bac Giang និងខេត្ត Bac Ninh ដែលក្នុងនោះ៖ វគ្គទី ១ ចាប់ពីថ្ងៃទី ២៤ ឧសភា មានចំនួន ១.៩៧៦ នាក់និងវគ្គទី ២ ចាប់ពីថ្ងៃទី ២៧ ឧសភាមានចំនួន ៣៦៧ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ