ប៉ាគីស្ថានគ្មានបំណងប្រឈមមុខជាមួយឥណ្ឌា

(VOVworld) - នាថ្ងៃទី៩ តុលា រដ្ឋមន្រ្តីក្រសួងការពារជាតិប៉ាគីស្ថានលោក Khawaja
Asif បានអះអាងថា ប្រទេសនេះ គ្មានបំណងប្រឈមមុខជាមួយឥណ្ឌា​ក្នុងកាលៈ
ទេសៈដែលការប្រយុទ្ធគ្នាបន្តកើតមានឡើងនៅខ្សែព្រំដែនត្រួតពិនិត្យ(LoC)ចំណុះ
តំបន់ជំលោះKashmir បានបណ្ដាលឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់និងរងរបួស។
សេចក្ដីប្រកាសន៍នេះ ត្រូវបាននាំចេញបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា
លោក Arun Jaitley ព្រមានប៉ាគីស្ថាន ត្រូវបញ្ឈប់ក្លាមនមួយរំពេចអំពើបាញ់បំផ្លាញ
នៅតំបន់ Kashmir។មានប្រតិកម្មចំពោះកាយវិការនោះ លោក Asif បានអះអាងថា
Islamabad មានសមត្ថភាព តបតវិញមិនថាអំពើបង្ករឿងហេតុណារបស់ឥណ្ឌា ប៉ុន្តែ
មិនមានបំណងនាំជំលោះនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ក្លាយទៅជាការ
ប្រឈមមុខ។

ប៉ាគីស្ថានគ្មានបំណងប្រឈមមុខជាមួយឥណ្ឌា - ảnh 1
កម្មារ១រងរបូសក្នុងការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថាននៅតំបន់ Kashmir (រូបថត៖THX/TTXVN)


នាថ្ងៃដ៏ដែល អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានសម្ដែងការព្រួយបារម្ភ
អំពីស្ថានភាពការអំពើហឹង្សា នៅតំបន់ LoC ក្នុងបណ្ដាថ្ងៃកន្លងទៅ។លោក Ban Ki-
moon អំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌានិងប៉ាគីស្ថាន ដោះស្រាយរាល់ការខ្វែងគំនិត
តាមជំនួបសន្ទនាសំដៅស្វែងរកវិធានការសន្តភាព ស្ថិរភាពនិងយូអង្វែងនៅ Kashmir៕

ប្រតិកម្មទៅវិញ

ផ្សេងៗ