ប៉ាគីស្ថានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកបររបស់អាមេរិក

(VOVworld) – ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីដំបូង​ នាថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រី
ប៉ាគីស្ថាន លោក Nawaz Sharif បានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មាន
អ្នកបើកបររបស់អាមេរិក​ (UAV) តម្រង់ទៅលើតំបន់មួយចំនួននៅប្រទេសនេះគឺរំលោភ
លើអធិបតេយ្យភាពរបស់ប៉ាគីស្ថាន។ តាមលោក Sharif ឲ្យដឹងថា៖ រដ្ឋាភិបាលប៉ាគីស្ថាន
នឹងមានគោលនយោបាយទប់ទល់នឹងការ វាយប្រហារពោលខាងលើ។ បទថ្លែងមតិ
របស់នាយករដ្ឋមន្ត្រី Sharif ត្រូវបាននាំ​ចេញ  ក្នុងកាលៈទេសៈ គណៈបក្សចលនាដើម្បី
យុត្តិធម៌ប៉ាគីស្ថានប្រឆាំង  (PTI) បានដាក់ជូនសេចក្តីសម្រេចចិត្តប្រឆាំងជំទាស់បណ្ដា
កាវាយប្រហាររបស់អាមេរិក ចំពោះរដ្ឋសភាប៉ាគីស្ថាន។ អតីតរដ្ឋមន្ត្រីការបរទេសនៃ
ប្រទេសនេះ លោក Shah Mehmood Qureshi បានអំពាវនាវរដ្ឋាភិបាលមានវិធានការតឹង
រឹងដើម្បីទប់ទល់ នឹងការវាយប្រហារដូចគ្នា។ នាថ្ងៃទី ៧ មិថុនា មនុស្សចំនួន ៧ នាក់
ត្រូវស្លាប់ ក្នុងការវាប្រហារដោយជើងអាកាស UAV របស់អាមេរិកតម្រង់ទៅលើភាគ
ខាងជើងតំបន់ Waziristan ប៉ាគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ