ប៉ាគីស្ថានបាន​កំទិច​ជនចាប់​ជំរិត​ទាំងអស់នៅស្ថានីយ៍ប៉ូលីស

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានប្រកាសថា កងកម្លាំងពិសេសរបស់ប្រទេសនេះបានជួយសង្គ្រោះ ចំណាប់ខ្មាំងទាំងអស់ដោយជោគជ័យ និងបានសម្លាប់ជនចាប់ជំរិតទាំង ៣៣ នាក់នៅស្ថានីយ៍ប៉ូលីសមួយ នៅភាគពាយព្យនៃប្រទេសនេះ ក្បែរព្រំដែនអាហ្វហ្គានីស្ថាន។ 
ប៉ាគីស្ថានបាន​កំទិច​ជនចាប់​ជំរិត​ទាំងអស់នៅស្ថានីយ៍ប៉ូលីស - ảnh 1(រូបភាព៖ AFP/TTXVN)

ថ្លែងនៅឯរដ្ឋសភា រដ្ឋមន្ត្រី Muhammad Asif បានឲ្យដឹងថា ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ហើយសមាជិក ១០-១៥ នាក់នៃក្រុមការងារបានរងរបួស និងសមាជិកពីរនាក់ទៀតបានស្លាប់ក្នុងការជួយសង្គ្រោះ។

មុននេះ កាលពីថ្ងៃទី១៨ ខែធ្នូ មុខសញ្ញាចំនួន ៣៣នាក់ ដែលជាខ្មាន់កាំភ្លើងរបស់ក្រុមតាលីបង់ប៉ាគីស្ថាន ឬហៅម្យ៉ាងទៀតថា Tehreek-e-Taliban Pakistan (TTP) ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំនៅប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុង Bannu ក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយព្យប្រទេសប៉ាគីស្ថាន បានចាប់បុគ្គលិកសន្តិសុខជាច្រើននាក់ ឆក់យកអាវុធនិងធ្វើជាចំណាប់ខ្មាំង។ អាជ្ញាធរប៉ាគីស្ថានបានព្យាយាម ចរចាជាមួយក្រុមចាប់ចំណាប់ខ្មាំងអស់រយៈពេលជាង ៤០ ម៉ោង ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ ដូច្នេះកម្លាំងជំនាញបានឆ្មក់ចូលប៉ុស្តិ៍ប៉ូលីសខាងលើ ដើម្បីធ្វើប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ