ប៉ាគីស្ថានប្រកាសដោះលែងឲ្យមានសេរីភាពសម្រាប់ឈ្លើយសឹកឥណ្ឌាចំនួន ៣៦០ នាក់
(VOVWORLD) -ប៉ាគីស្ថាននិងឥណ្ឌាតែងតែចាប់ឃុំខ្លួនអ្ននេសាទរបស់គ្នាទៅវិញទៅមកដោយចោទប្រកាន់ថា នេសាទត្រីខុសច្បាប់។
ទង់ជាតិប៉ាគីស្ថាននិងឥណ្ឌា (រូបថត: ឥណ្ឌា Express) |
នាថ្ងៃទី ៥ខែមេសា ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសថាអាជ្ញាធរនៃប្រទេសខ្លួននឹង ដោះលែងឲ្យមានសេរីភាពសម្រាប់ឈ្លើយសឹកឥណ្ឌាចំនួន ៣៦០ នាក់ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងស្វះស្វែងវិធីកែលម្អទំនាក់ទំនង ក្រោយពីភាពតានតឹងកាន់តែកើនឡើង ដោយទាក់ទិននឹងតំបន់ Kashmir។ ឈ្លើយសឹកទាំងនេះ រួមមាន អ្នកនេសាទចំនួន ៣៥៥ នាក់ ដោយសារនេសាទត្រីខុសច្បាប់នៅដែនសមុទ្រ ប៉ាគីស្ថាននិងជនស៊ីវិលចំនួន ៥ នាក់ទៀត។ ការដោះលែងនេះនឹងត្រូវបានអនុវត្តន៍ជា ៤ ដំណាក់កាល ចាប់ពីថ្ងៃទី ៨ ខែមេសាខាងមុខ។
សូមបញ្ជាក់ថា ប៉ាគីស្ថាននិងឥណ្ឌាតែងតែចាប់ឃុំខ្លួនអ្ននេសាទរបស់គ្នាទៅវិញទៅមកដោយចោទប្រកាន់ថា នេសាទត្រីខុសច្បាប់៕