ប៉ាគីស្ថានប្រគល់ជូនប្រទេសឥណ្ឌាអាកាសយានិកយោធាវិញ

(VOVWORLD) -  នាយប់ថ្ងៃទី ១ ខែមីនា ប៉ាគីស្ថានបានប្រគល់ជូនប្រទេសឥណ្ឌាអាកាសយានិកដែលត្រូវបានចាប់ខ្លូនក្នុងសប្តាហ៍នេះ។
ប៉ាគីស្ថានប្រគល់ជូនប្រទេសឥណ្ឌាអាកាសយានិកយោធាវិញ - ảnh 1 រូបថតអាកាសយានិក Abhinandan Varthaman

នេះបានចាត់ទុកជា« កាយវិការសន្តិភាពមួយ» របស់ទីក្រុង Islamabad សំដៅបន្ធូរស្រាលភាពតានតឹងដែលកំពុងកើនឡើងជាមួយប្រទេសជិតខាងបន្ទាប់ពីមានសកម្មភាពយោធាតបតគ្នាទៅវិញទៅមកនៅតំបន់ជម្លោះ Kashmir ។ អាកាសយានិក Abhinandan Varthaman ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងប៉ាគីស្ថានកាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានប្រគល់ជូនរដ្ឋអំណាចឥណ្ឌានៅច្រកព្រំដែន Wagah ។ មុននោះ នាថ្ងៃទី ២៨ ខែកុម្ភៈ ថ្លែងមតិទៅកាន់រដ្ឋសភា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានប្រកាសថាប្រទេសនេះនឹងប្រគល់អាកាសយានិកឥណ្ឌាវិញនៅថ្ងៃទី ១ ខែមីនា ដោយបានចាត់ទុកថានេះគឺជា "កាយវិការសន្តិភាព" ជាមួយប្រទេសជិតខាង។ ក៏ប៉ុន្តែ លោក Khan បានសង្កត់ធ្ងន់ថាប៉ាគីស្ថាននឹងត្រូវបង្ខំចិត្តតបតយ៉ាងខ្លាំងចំពោះសកម្មភាពណាមួយរបស់ឥណ្ឌានាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ