បង្កការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច

 បង្កការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច - ảnh 1
កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

          (VOV)_ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាម នារសៀលថ្ងៃទី១៣ មិនា បណ្ដាសមាជិក សមាជិកាសភាបានដំណើការ
សួរដេញដោល រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក
 Giang Seo Phu អំពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម នៅបណ្ដាឃុំជួប
ការលំបាកជាពិសេស តំបន់ជនរួមជាតិជាជនជាតិភាគតិច និងតំបន់ព្រៃភ្នំ (កម្ម
វិធី១៣៥) ​…លៗ
          វាយតំលៃអំពីលទ្ធផលអនុវត្តកម្មវិធី ១៣៥ នាពេលកន្លងទៅ​លោក Giang
 Seo Phu បានអះអាងថា៖ កម្មវិធីនេះទទួលលទ្ធផលសកម្មសំខាន់​ជាច្រើន​ ហើយ
ប្រការនេះបានសហគមន៍អន្តរជាតិទទួលស្គាល់។ រួមជាមួយកម្មវិធីនេះ វៀត
ណាមនៅលាតត្រដាងអនុវត្តកម្មវិធី គោលដៅផ្សេងៗទៀត ដើម្បីជំរុញខ្លាំង
ការងារកាត់បន្ថយភាពក្រីក្រ។ ស្ដីពីបញ្ហានេះ លោក Giang Seo Phu បានអោយដឹងថា៖

          “ ដំណោះស្រាយសំខាន់ នោះគឺត្រូវផ្លាស់ប្តូរវិធានការកសាង​ផែនការ។
 ​សំដៅនាំមកនូវ​ប្រសិទ្ធិភាព ចៀសវាងស្ថានភាពជិះ​ជាន់​គ្នា។ ​គោលនយោបាយ
ត្រូវផ្សាភ្ជាប់ជាមួយប្រភពហិរញ្ញវត្ថុ។”

ស្តីពីការរៀបចំដីធ្លីស្នាក់នៅដីធ្លីផលិតកម្មសំរាប់ជនរួមជាតិជាជនជាតិភាគតិច អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam
បានឲ្យដឹងថា៖

“ស្តីអំពីការផ្តល់ជំនួយខាងដីធ្លីផលិតកម្ម យើងត្រូវដោះស្រាយនៅមូលដ្ឋាន។ ទី ២ គឺ ៖ យើងត្រូវត្រួតពិនិត្យឡើងវិញថវិការដីធ្លីនៅតំបន់នានា ជាពិសេសគឺដីធ្លីរបស់កសិ រុក្ខដ្ឋានដើម្បីកសាងបណ្ដាទីប្រជុំជន។ ទី ៣ គឺ៖ យើងត្រូវអនុវត្តកម្មវិធីនេះព្រមៗគ្នា ជាមួយបណ្ដាគំរោងការណ៍ដែលបានមាន។ នេះគឺជាវិធានការណ៍ស្នូលសំរាប់ទីកន្លែង
ដែល មានអត្រាជនជាតិភាគតិចផ្លាស់ប្តូរទីកន្លែងរស់នៅខ្ពស់។”

មុននោះ នាព្រឹកថ្ងៃទី ១៣ មិនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន សួរដេញដោលប្រធានតុលាការប្រជាជនកំពូល លោក Truong Hoa Binh ស្តីអំពី ស្ថានភាពជំនុំជំរះខុសឆ្គងក្នុងការប្តឹងតវ៉ាព្រហ្មទ័ណ្ឌ។ ថ្លែងមតិសន្និដ្ឋានសម័យសួរ
ដេញដោល ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung  បានសង្កត់ធ្ងន់ទៅ លើភារកចិច្ចស្នូលចំពោះវិស័យយុត្តិធម៌គឺ៖ ត្រូវកាត់បន្ថយស្ថានភាពជំនុំជំរះខុសឆ្គង និងសុក្រិដបណ្ដាយន្តការ។ ស្តីអំពីការងារជនរួមជាតិជាជនជាតិភាគតិច លោក
Nguyen Sinh Hung  ស្នើរឲ្យប្រមូលផ្តុំអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ ជនរួមជាតិជាជនជាតិភាគតិចឆ្នាំ ២០១៥៕

 

 បង្កការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច - ảnh 2
រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក Giang Seo Phu

ប្រតិកម្មទៅវិញ

ផ្សេងៗ