បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ស៊ុយអែត

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាដំណើរទស្សនកិច្ចថ្នាក់នាយករដ្ឋមន្រ្តីលើកដំបូងនៅស៊ុយអែតក្នុងអំឡុង ពេល២០ឆ្នាំកន្លងទៅ។

   តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីស៊ុយអែតលោក Stefan Lofven ចាប់ពី ថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែឧសភា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹង អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រសុយ អ៊ែត។ ដំណើរ ស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសមភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ព្រមទាំងនាំទំនាក់ ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងស៊ុយអែតឡើងកំពស់ថ្មីផងដែរ។

        ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាដំណើរទស្សនកិច្ចថ្នាក់នាយករដ្ឋមន្រ្តីលើកដំបូងនៅស៊ុយអែតក្នុងអំឡុង ពេល២០ឆ្នាំកន្លងទៅ។

        ឆ្លើយសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាម ឯកអគ្គរាជទូតស៊ុយអែត លោក Pereic Hogberg បានវាយតម្លៃថា ឆ្នាំ២០១៩ជាឆ្នាំពិសេសក្នុងទំនាក់ទំនង រវាងវៀតណាមនិងស៊ុយអែតដោយអបអតសាទរខួបលើកទី៥០នៃទិវាបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ តាមលោកឯកអគ្គរាជទូតបានបន្តថា ឆ្នាំ២០១៩កាន់តែពិសេសថែមទៀតព្រោះថា ដំណើរទស្សនកិច្ចជាន់ខ្ពស់ទាំងពីរ លើកនៃប្រទេសទាំងពីរបានប្រព្រឹត្តទៅក្នុងរយៈពេល៣សប្ដាហ៍តែប៉ុណ្ណោះ។ នោះគឺព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះរាជបុត្រីស៊ុយអែត រួមជា មួយរដ្ឋមន្រ្តីពាណិជ្ជកម្មនិងធុរជន ស៊ុយអែតយ៉ាងច្រើនកុះករ និងដំណើរទស្សន កិច្ចជាផ្លូវការនៅស៊ុយអែតចាប់ពីថ្ងៃទី២៦ ខែឧសភា របស់នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាល និងសហគ្រាសវៀតណាម។

        វាយតម្លៃចំពោះសកម្មភាពទាំងនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស៊ុយ អែតលោកស្រី Doan Thi Phuong Dung បានអោយដឹងថា នេះជាបណ្ដាសកម្ម ភាពដោយមានអត្ថន័យធំធេងនិងសំខាន់ ដែលបង្ហាញនូវគោលបំណងនៃភាគី ទាំងពីរចង់ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងពិសេសរវាងវៀតណាមនិងស៊ុយអែត ពង្រឹងជំនឿទុកចិត្តការយល់ដឹងនិងមនោសញ្ចេតនាដែលមានស្រាប់ រវាងប្រជាជននៃប្រទេសទាំងពីរ។

        តាមផែនការ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញជួបសម្ដែងការគួរសមជាមួយព្រះមហា ក្សត្រីស៊ុយអែត ជួបចរចាជាមួយនាយករដ្ឋមន្រ្តី ជួបសវនាការជាមួយប្រធានរដ្ឋ សភា ចូលរួមវេទិកាធុរកិច្ចវៀតណាម-ស៊ុយអែត ព្រមទាំងជួបធ្វើការជាមួយថ្នាក់ ដឹកនាំនៃសហគ្រាសជួរមុខមួយចំនួនរបស់ស៊ុយអែតក៏ដូចជាទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយសហគមន៍អាណិកជន និងធុរជនវៀតណាមនៅ ស៊ុយអែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ