បង្កើត​កម្លាំង​ចលករ បរិយាកាស​ប្រកួតប្រជែង​ប្រកបដោយ​ភាពស្អាតស្អំ សម្រាប់សហគ្រាសវៀតណាមលើកកម្ពស់គុណភាពទំនិញ

(VOVWORLD) - នារសៀលថ្ងៃទី ៣០ មិនា នៅទីក្រុងហាណូយ គណៈដឹកនាំមជ្ឈឹមនៃចលនា“ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម” បានរៀបចំសន្និសីទអនុវត្តន៍ចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម” ឆ្នាំ ២០២២។ 
បង្កើត​កម្លាំង​ចលករ បរិយាកាស​ប្រកួតប្រជែង​ប្រកបដោយ​ភាពស្អាតស្អំ សម្រាប់សហគ្រាសវៀតណាមលើកកម្ពស់គុណភាពទំនិញ - ảnh 1លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានលើកសំណើរថា៖ “ដើម្បីបង្កើតកម្លាំងពលំ យើងត្រូវបង្កើនសកម្មភាពត្រួតពិនិត្យ គ្រប់គ្រងទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពនៃការងារឃ្លាំមើល សិក្សាស្រាវជ្រាវ ព្រមទាំងបង្កើតគណៈដឹកនាំ ដើម្បីចុះទៅខេត្ត ក្រុងនានា។ ដើម្បីអនុវត្តន៍ចលនានេះ យើងត្រូវសម្របសម្រួលគ្នាធ្វើសកម្មភាព រៀបចំកម្មវិធីលើកតម្កើងសហគ្រាសឆ្នើម និងបោះឆ្នោតជ្រើសតាំងផលិតផលគុណភាពល្អ។ ហើយតាមនោះ រីកសាយភាយគំរូល្អដើម្បីទាក់ទាញការចូលរួមរបស់សង្គមផងដែរ”។

គណៈដឹកនាំចលនា  “ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម”ក៏បានឯកភាពគ្នាបន្តជំរុញខ្លាំងការប្រើប្រាស់វិទ្យាសាស្ត្រ លើកកម្ពស់ស្តង់ដារ និងគុណភាពផលិតផល ទំនិញ និងសេវាកម្ម; អនុវត្តន៍កម្មវិធីបច្ចេកវិទ្យាតាមដានប្រភពផលិតផល; កសាង និងការពារពាណិជ្ជសញ្ញាសហគ្រាស និងផលិតផល ក៏ដូចជាពង្រីកតួនាទីឈានមុខគេរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសខ្នាតធំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ