បង្កើតការបោះជំហានថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម- អាហ្សង់ទីន
(VOV)-ពិធីទទួលជាផ្លូវការ ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de
Kirchner ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ មករា នៅទីក្រុងហាណូយ។ បន្ទាប់ ពីពិធីទទួល ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner បានជួប សន្ទនាជាមួយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ ប្រធានរដ្ឋ Truong
Tan Sang និង ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរ
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ ពី ៣១៦លានដុល្លារអា
មេរិក នាឆ្នាំ ២០០៧ បានកើនឡើង ជាងមួយពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ
២០១២។ ភាគីទាំងពីរបានរួមសហការយ៉ាងជិតស្និទជាមួយគ្នា លើវេទិកាអន្តរជាតិនានា ជាពិសេសគឺនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភព
លោក…ជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរបណ្ដាបញ្ហាទ្វេភាគី និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា សំដៅរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម- អាហ្សង់ទីន ស៊ីជំរៅ និងមានប្រសិទ្ធភាព
ខ្ពស់ជាងទៀត។
|
ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner(internet) |
ក្នុងថ្ងៃនេះដែរ ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner ក៏មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងប្រធានរដ្ឋសភា Nguyen Sinh Hung ផងដែរ។
ក្នុងឱកាស ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ២១ មករា សភា
ឧស្សាហ-ពាណិជ្ជកម្មវៀតណាម បានរួមសហការជាមួយស្ថានទូត អាហ្សង់ទីន
ប្រចាំ នៅ វៀតណាម រៀបចំវាទិកាតភ្ជាប់អង្គភាពអាជីវកម្មវៀតណាម- អាហ្សង់
ទីន ផងដែរ៕