បង្កើតការផ្លាស់ប្ដូរក្នុងមនសិការស្ដីពីប្រជាធិបតេយ្យ និងអនុវត្តប្រជាធិបតេយ្យនៅគ្រប់ជាន់ថ្នាក់
(VOVWORLD) -នាថ្ងៃទី ៣០ សីហា នៅខេត្ត An Giang គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមស្ដីពីការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យ បានរៀបចំសន្និបាតវាយតម្លៃលទ្ធផលត្រួតពិនិត្យការកសាង និងអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋានឆ្នាំ ២០១៧ នៅតំបន់ Nam bo ខាងលិច។
បង្កើតការផ្លាស់ប្ដូរក្នុងមនសិការស្ដីពីប្រជាធិបតេយ្យ និងអនុវត្តប្រជាធិបតេយ្យ
នៅគ្រប់ជាន់ថ្នាក់ |
នាថ្ងៃទី ៣០ សីហា នៅខេត្ត An Giang គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមស្ដីពីការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យ បានរៀបចំសន្និបាតវាយតម្លៃលទ្ធផលត្រួតពិនិត្យការកសាង និងអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋានឆ្នាំ ២០១៧ នៅតំបន់ Nam bo ខាងលិច។ អញ្ជើញថ្លែងមតិនៅទីនេះ លោស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមស្ដីពីការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យមូលដ្ឋាន បានស្នើឲ្យមូលដ្ឋាននានាបន្តអនុវត្តនូវគោលការណ៍នានារបស់បក្ស ច្បាប់រដ្ឋស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖
“ដំណើរការខាងមុខមានបញ្ហាចំនួន ៥ គឺ៖ ទីមួយគឺ ប្រជាធិបតេយ្យរួមជាមួយកំណែទម្រង់រដ្ឋបាល ពីព្រោះរដ្ឋាភិបាលគឺជាក្បាលម៉ាស៊ីនដំបូងរបស់ប្រជាជន។ ទីពីរគឺបង្កើនកិច្ចសន្ទនាលើបញ្ហារបស់ប្រជាជន។ ការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យត្រូវមានភាពជិតស្និទ្ធជាមួយមូលដ្ឋាននិមួយៗ”៕