បង្កើតក្រុមការងារដឹកនាំផលិតកម្ម​តភ្ជាប់​ការបញ្ចេញលក់​កសិផល​នៅ​តំបន់ភាគខាងជើង

(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែកក្កដា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងារដឹកនាំផលិតកម្ម ការតភ្ជាប់ការផ្គត់ផ្គង់ និងការបញ្ចេញលក់កសិផលនៅតាមបណ្ដាខេត្ត ក្រុងភាគខាងជើង ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩។ ក្រុមការងារបានសម្របសម្រួលជាមួយខេត្ត ក្រុងនានានៅភាគខាងជើងចាប់ពីខេត្ត Thua Thien Hue ។
បង្កើតក្រុមការងារដឹកនាំផលិតកម្ម​តភ្ជាប់​ការបញ្ចេញលក់​កសិផល​នៅ​តំបន់ភាគខាងជើង - ảnh 1(រូបថត៖ TTXVN)

ក្រុមការងារមានភារកិច្ចរៀបចំផែនការធានាសុវត្ថិភាពខ្ពស់បំផុតក្នុងតំបន់ផលិតកម្ម ដើម្បីជំរុញខ្លាំងផលិតកម្ម និងការកែច្នៃនៅតាមបណ្តាខេត្តដែលមិនទាន់រងផលប៉ះពាល់ ឬមានគ្រោះអាសន្នរងជំងឺរាតត្បាតកូវីដ ១៩ ទាប បង្កើនប្រភពផ្គត់ផ្គង់បម្រើតម្រូវការនៅហ្នឹងកន្លែង ព្រមទាំងផ្ដល់ស្បៀងអាហារឲ្យទាន់ពេលវេលាដល់មូលដ្ឋាននានា ដែលត្រូវអនុវត្តន៍វិធានការរក្សាគម្លាត ដោយសារជំងឺរាតត្បាត និងបម្រើផលិកម្មផងដែរ។ លើសពីនេះទៅទៀត ក្រុមការងារបានសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា ដើម្បីដោះស្រាយឧបសគ្គ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើចចារណ៍ ការផ្គត់ផ្គង់ធាតុចូល បម្រើការបង្ករបង្កើនផលកសិកម្ម ក៏ដូចជាការបញ្ចេញលក់កសិផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ