បង្កើតក្រុមការងារអន្តរផ្នែកអំពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិអំពីប្រឆាំងទារុណកម្ម
|
អនុរដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam (VOV) |
Vovworld-ក្រុមការងារអន្តរផ្នែកអនុវត្តអនុសញ្ញានៃអង្គការសហប្រជាជាតិទទួល
បន្ទុកប្រឆាំងការធ្វើទារុណកម្មនិងរបៀបប្រព្រឹត្តឬដាក់ទណ្ឌកម្មឃោឃៅអមនុស្សធម៍
ឬបន្ទាបមនុស្សបានបង្កើតដើម្បីសេនាធិការសំរាប់រដ្ឋាភិបាលក្នុងការអនុវត្តអនុសញ្ញា
ប្រឆាំងទារុណកម្ម។ ថ្លែងមតិនៅពិធីប្រកាសដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨កញ្ញានៅ
ក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam បានអះអាងថា ការដែល
វៀតណាមក្លាយទៅជាសមាជិកជាផ្លូវការនៃអនុសញ្ញាប្រឆាំងទារុណកម្មនាថ្ងៃទី៥កុម្ភៈ
ឆ្នាំ២០១៥ជាព្រឹត្តិការណ៍នយោបាយកិច្ចការបរទេសគតិយុត្តិមានអត្ថន័យសំខាន់ចំពោះ
វៀតណាម។ ប្រការនេះបង្ហាញគោលនយោបាយមនុស្សធម៍របស់បក្សនិងរដ្ឋ រួមចំណែក
លើកកំពស់ឥទ្ធិពលនិងតួនាទីនយោបាយរបស់វៀតណាមលើពិភពលោក៕