បង្កើតក្រុមសមាជិកសភាគាំទ្រ APEC នៅសភាជាន់ទាបអាមេរិក

(VOVWORLD) - នាថ្ងៃទី៣ តុលា នៅទីស្នាក់ការរដ្ឋសភាអាមេរិក បានប្រព្រឹត្តទៅពិធី ប្រកាសការបង្កើតក្រុមសមាជិកសភាគាំទ្រ APEC នៅសភាជាន់ទាប។ 
បង្កើតក្រុមសមាជិកសភាគាំទ្រ APEC នៅសភាជាន់ទាបអាមេរិក - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Quang Vinh ថ្លែងមតិនៅពិធីនេះ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះដោយស្ថានទូតវៀតណាមប្រចាំអាមេរិកក្នុងឋានៈជាប្រទេស ម្ចាស់ APEC ២០១៧ សហការជាមួយមជ្ឈមណ្ឌលជាតិអាមេរិកអំពី APEC និង ខុទ្ទកាល័យរដ្ឋសភាមួយចំនួនរៀបចំឡើង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ អាមេរិកលោក Pham Quang Vinh សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាការអះអាង នូវការគាំទ្ររបស់រដ្ឋសភានិងគណៈបក្សទាំង២នៃរដ្ឋសភាអាមេរិកចំពោះ APEC និយាយដោយឡែក និងទំនាក់ទំនងអាមេរិក-អាស៊ីនិយាយរួម។ ថ្លែងមតិនៅទី នេះ សមាជិកសភាជាន់ទាបអាមេរិកជាច្រើនរូបបានអះអាងថា ការបង្កើតក្រុម សមាជិកសភាគាំទ្រ APEC ជាការខំប្រឹងប្រែងសំខាន់មួយរបស់រដ្ឋសភាសំដៅ កំណត់ទិសដៅគោលនយោបាយរបស់អាមេរិក ដែលជំរុញកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍន៍ដោយសន្តិភាពនិងភាពសម្បូររុងរឿង នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ