បង្កើតកាលានុវត្តន៍ភាពនិងលក្ខណៈងាយស្រួលសម្រាប់ជនពិការភ្នែកនិងជនពិការអាចទទួលបានសមិទ្ធផលនៃដំណើរការអភិវឌ្ឍន៍ប្រទេស

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែកក្កដា នៅទីក្រុងហាណូយ សមាគមជនពិការភ្នែកវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបរយៈពេល ៣០ឆ្នាំ នៃការអនុវត្តន៍សារាចរលេខ ៥១ របស់លេខាធិការដ្ឋានមជ្ឈិមបក្សនីតិកាលទី ៦ ស្តីពីការជួយឧបត្ថម្ភដល់សមាគមជនពិការភ្នែកវៀតណាម។
បង្កើតកាលានុវត្តន៍ភាពនិងលក្ខណៈងាយស្រួលសម្រាប់ជនពិការភ្នែកនិងជនពិការអាចទទួលបានសមិទ្ធផលនៃដំណើរការអភិវឌ្ឍន៍ប្រទេស - ảnh 1 លោកស្រី Truong Thi Mai អញ្ជើញថ្លែងក្នុងពិធី

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណះកម្មាធិការចលនាប្រជាជនមជ្ឈិមបានស្នើសុំឱ្យរណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោបាយសង្គមត្រូវលើកទឹកចិត្តនិងប្រមូលផ្តុំប្រភពធនធានសង្គមដើម្បីចូលរួមក្នុងការថែរក្សា ជួយមនុស្សខ្វាក់និងជនពិការដើម្បីកាត់បន្ថយភាពក្រីក្រ កែលម្អនិងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកស្រី Truong Thi Mai បានលើកឡើងថា វាចាំបាច់ណាស់ក្នុងការបង្កើតគោលនយោបាយដើម្បីបង្កើតកាលានុវត្តន៍ភាពនិងនិងបង្កលក្ខណៈងាយស្រួលសម្រាប់មនុស្សខ្វាក់ ជនពិការសិក្សារៀនសូត្រ មានការងារធ្វើនិងរីករាយជាមួយសមិទ្ធិផលនៃដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ។

លោកស្រី Truong Thi Mai អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋចំពោះការកសាងនិងការអនុវត្តគោលនយោបាយសម្រាប់មនុស្សខ្វាក់ភ្នែក ជនពិការ និងបណ្តាសមាគមអំពីជនពិការក៏ដូចជាសមាគមជនពិការភ្នែកផងដែរ។  លើសពីនេះទៅទៀត ត្រូវស្រាវជ្រាវនិងផ្តល់សច្ចាប័នលើសន្ធិសញ្ញា Marakesh ដើម្បីបង្កើនកាលានុវត្តន៍ភាពសំរាប់មនុស្សដែលមិនមានលទ្ធភាពអាន អាចទាក់ទង់ផ្ទាល់ជាមួយស្នាដៃដែលបានប្រកាសជាសាធារណផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ