បង្កើតគណកម្មាធិការជាតិសម្រាប់ការរៀបចំនិងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០
(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមទើបនឹងចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការជាតិ ដើម្បីរៀបចំនិងអនុវត្តនូវតួនាទីជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២០ (ហៅកាត់ថា គណៈកម្មាធិការជាតិអាស៊ាន ២០២០) ដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ជាប្រធានគណៈកម្មាធិការ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជាប្រធានគណកម្មាធិការជាតិអាស៊ាន ២០២០ |
គណៈកម្មាធិការជាតិអាស៊ាន២០២០ រួមមានសមាជិកចំនួន ២៩ រូប មានភារកិច្ចជាជំនួយការរបស់នាយករដ្ឋមន្ត្រី ក្នុងការសម្របសម្រួលនិងណែនាំក្រសួង ស្ថាប័ននិងតំបន់នានាលើបណ្តាការងារពាក់ព័ន្ធនឹងការធ្វើនិយ័តកម្មក៏ដូចជាតូនាទីជាប្រធានអាស៊ាន របស់វៀតណាមសម្រាប់ឆ្នាំ២០២០ ផងដែរ៕