បង្កើតគណៈកម្មាធិការមជ្ឈិមសម្រាប់ដឹកនាំកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥

(VOVWORLD) - សេចក្តីសម្រេចនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គណៈ កម្មាធិការដឹកនាំមជ្ឈិម មានមុខងារជួយនាយករដ្ឋមន្រ្តី ក្នុងការស្រាវជ្រាវ ដឹកនាំនិងសម្របសម្រួលក្នុងការដោះស្រាយភារកិច្ចដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងការរៀបចំការអនុវត្តន៍កម្មវិធីគោល ដៅជាតិ ដំណាក់កាល ២០២១ - ២០២៥។

នាថ្ងៃទី ១៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតគណៈកម្មាធិការមជ្ឈិមសម្រាប់ដឹកនាំកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១- ២០២៥។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh ជាប្រធានគណៈកម្មាធិការ។

សេចក្តីសម្រេចនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គណៈកម្មាធិការដឹកនាំមជ្ឈិម មានមុខងារជួយនាយករដ្ឋមន្រ្តី ក្នុងការស្រាវជ្រាវ ដឹកនាំ និងសម្របសម្រួលក្នុងការដោះស្រាយភារកិច្ចដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងការរៀបចំការអនុវត្តន៍កម្មវិធីគោលដៅជាតិ ដំណាក់កាល ២០២១ - ២០២៥។

ភារកិច្ចនិងសិទ្ធអំណាចរបស់គណៈកម្មាធិការដឹកនាំមជ្ឈិម គឺស្រាវជ្រាវនិងស្នើទៅនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយយន្តការនិងគោលនយោបាយដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិក្នុងដំណាក់កាល ២០២១-២០២៥; ជួយនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលសកម្មភាពរវាងក្រសួង ស្ថាប័នមជ្ឈឹមនិងមូលដ្ឋានក្នុងដំណើរការរៀបចំនិងអនុវត្តន៍កម្មវិធីគោល ដៅជាតិដំណាក់កាល ២០២១-២០២៥។

ទន្ទឹមនឹងនោះ ជួយលោកនាយករដ្ឋមន្រ្តីជំរុញឱ្យក្រសួង ស្ថាប័នមជ្ឈឹមនិងមូលដ្ឋាន បង្កើតនិងសុក្រិតយន្តការនិងគោលនយោបាយ ព្រមទាំងរៀបចំការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥; តាមដាន ជំរុញ វាយតម្លៃ និងបូកសរុបការអនុវត្តកម្មវិធីគោលដៅជាតិ ដំណាក់កាល ២០២១-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ