បង្កើតគណៈកម្មាធិការអាស៊ាននៅក្រុង La Hay ហូឡង់
|
បង្កើតគណៈកម្មាធិការអាស៊ាននៅក្រុង La Hay ហូឡង់ (VNP) |
Vovworld-នាថ្ងៃទី៦វិច្ឆិកា ដោយទទួលបានការឯកភាពរបស់រដ្ឋមន្ត្រីការបរទេស
ប្រទេសអាស៊ាននានាលើមូលដ្ឋានសំបុត្រយល់ព្រមនៃអគ្គលេខាធិការអាស៊ាន
លោក Le Luong Minh និងការកំណត់ទាក់ទិននានារបស់អាស៊ាន គណៈកម្មាធិការ
អាស៊ានប្រចាំនៅក្រុង La Hay (ACTH) បានបង្កើតនិងដាក់ឲ្យដំណើរការ។ ស្ថានទូត
វៀតណាមប្រចាំនៅព្រះរាជាណាចក្រហូឡង់បានធ្វើជាអធិបតីសម័យប្រជុំលើកទី១។
នៅសម័យប្រជុំនេះបណ្ដាសមាជិកអាស៊ានបានឯកភាពគោលដៅនិងសកម្មភាពនៃ
គណៈកម្មាធិការសំដៅបង្កើនការផ្សព្វផ្សាយលើកកំពស់រូបភាពអាស៊ាននៅហូឡង់ក៏
ដូចជាបង្កើនចំណងមិត្តភាពរវាងអាស៊ាននិងហូឡង់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅហូឡង់លោក Nguyen Van Doan ត្រូវបានជ្រើសតាំងជាប្រធានប្តូរវេណដំបូងនៃ
គណៈកម្មាធិការអាស៊ានប្រចាំនៅក្រុង La Hay៕