(VOVworld) - នាយប់ថ្ងៃទី១ កក្កដា នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីប្រកាសសេចក្ដីសំរេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា
វៀតណាមស្ដីពីការបង្កើតទីក្រុង Song Cong និងរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០
នៃទិវាបង្កើតទីប្រជុំជន Song Cong (ឥឡូវជាទីក្រុង Song Cong)។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឲ្យទីក្រុង Song
Cong នាពេលខាងមុខម្ចាស់ការពង្រីកឧត្តមភាពនៃតំបន់ ប្រមូលផ្ដុំអភិវឌ្ឍន៍អស់ពី
សក្ដានុភាពនៃទីក្រុង ដោះស្រាយឲ្យបានល្អនូវបញ្ហា សង្គមនានា ព្រមទាំងជំរុញ
ខ្លាំងដំណើរការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។
|
ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងមតិនៅពិធីនេះ (រូបថត៖VGP) |
“បន្តអនុវត្តប្រកបដោយជោគជ័យសេចក្ដីសំរេចចិត្តមជ្ឈឹមលេខ៤ស្ដីពីការកសាង
បក្សនិងសារាចរណ៍របស់ការិយាល័យនយោបាយស្ដីពីការសិក្សារៀនសូត្រនិង
ធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។ប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយ
ភាពខ្ជះ ខ្ជាយ រៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់
ថ្នាក់ រួមចំ ណែកក្នុងជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២”៕