បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន

បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន - ảnh 1
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ថ្លែងមតិនៅក្នុងវេទិកា

(VOVworld)-សេដ្ឋកិច្ចឯកជនកាន់តែរួមចំណែកសកម្មសម្រាប់កំណើននិងការផ្លាស់
ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។​ត្រូវមានដំណោះស្រាយសមស្របដើម្បីបង្កើតបរិយាកាស
 វិនិយោគ ធ្វើអាជីវកម្មងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។ នេះជាការ
 អះអាងរបស់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh នៅ
ក្នុងវេទិកា “សេដ្ឋកិច្ចឯកជនក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រទេសជាតិ លើកទី១ឆ្នាំ២០១៧” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦មេសានៅទីក្រុងហាណូយ។
 លោក Nguyen Van Binh បានគូសបញ្ជាក់ថា៖

        “ទីមួយគឺត្រូវកំណត់ទិសដៅនិងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនដល់ឆ្នាំ
២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣៥ ឲ្យសមស្របទៅនឹងតម្រូវការជាក់ស្តែងក្នុង​
ការអភិវឌ្ឍន៍ប្រទេសជាតិនិងនិន្នាការសម័យកាល។ទីពីរ ដើម្បីបង្កើតបានបរិយា
 កាសវិនិយោគធ្វើអាជីវកម្មងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន គឺត្រូវ
 ពង្រឹងរបៀបរបបនិងគោលនយោបាយទាក់ទាញវិនិយោគិន ជាពិសេស ធានាសកម្ម
 ភាពរបស់សេដ្ឋកិច្ចឯកជនតាមយន្តការទីផ្សារ។​ទី៣ មានដំណោះស្រាយជួយ
ឧបត្ថម្ភសេដ្ឋកិច្ចឯកជនផ្លាស់ប្តូរថ្មី មានការច្នៃប្រឌិត និងអភិវឌ្ឍន៍ប្រភពធនធាន
មនុស្ស។​ហើយទី៤ ដាក់សំណើរនូវដំណោះស្រាយលើកកំពស់ប្រសិទ្ធភាពនៃការ
គ្រប់គ្រងរដ្ឋចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ