បង្កើតយុទ្ធសាស្ត្រជាតិសម្រាប់ការពារទិន្នន័យជាកិច្ចការចាំបាច់

(VOVWORLD) -  ទិន្នន័យផ្ទាល់ខ្លួន ចាំបាច់ត្រូវកិច្ចការពារ មិនត្រឹមតែពីបុគ្គលម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ទៅកម្រិតខ្ពស់ជាង នោះគឺបង្កើតយុទ្ធសាស្ត្រជាតិអំពីការពារទិន្នន័យ។

បង្កើតយុទ្ធសាស្ត្រជាតិសម្រាប់ការពារទិន្នន័យជាកិច្ចការចាំបាច់ - ảnh 1 ភ្ញៀវកិត្តយសនៅឯសិក្ខាសាលា (រូបថតៈ qdnd.vn)

នៅក្នុងសិក្ខាសាលាស្តីពី “កិច្ចការពារទិន្នន័យផ្ទាល់ខ្លួន និងភាពឯកជនក្នុងការផ្លាស់ប្តូរឌីជីថលនិងការអភិ វឌ្ឍសេដ្ឋកិច្ចឌីជីថល” ដែលបានប្រ ព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ជំនាញការជាច្រើន បានបញ្ជាក់ថា ទិន្នន័យផ្ទាល់ខ្លួន ចាំបាច់ត្រូវកិច្ចការពារ មិនត្រឹមតែពីបុគ្គលម្នាក់ៗ ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ទៅកម្រិតខ្ពស់ជាង នោះគឺបង្កើតយុទ្ធសាស្ត្រជាតិអំពីការពារទិន្នន័យ។

លោក Pham Quang Tu នាយករងនៃអង្គការ Oxfam ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថាៈ “កិច្ចរការពារទិន្នន័យផ្ទាល់ខ្លួន ការធានាភាពឯកជនគឺជាការងារសំខាន់បំផុត។ ការងារនេះ ធានានូវការចូលរួមចំណែកក្នុងការធ្វើអាជីវកម្មទិន្នន័យប្រកបដោយប្រសិទ្ធភាព កិច្ចការពារសិទ្ធិស៊ីវិល និងសិទ្ធិឯកជន ក៏ដូចជាភាពឯកជនរបស់មនុស្សម្នាក់ៗ”។

ដោយយល់ស្របនឹងទស្សនៈនេះ លោកមេធាវី Nguyen Tien Lap អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវគោល នយោបាយនិងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃ សមាគមផ្សព្វផ្សាយឌីជីថលវៀតណាម បានចាត់ទុកថា ការការពារទិន្នន័យផ្ទាល់ខ្លួនគួរតែផ្តោតលើការគ្រប់គ្រងទិន្នន័យ។

“គោលដៅរួមនៃកិច្ចការពារភាពឯកជនគឺមានជ្រុងសំខាន់ៗចំនួន ៣ គឺត្រូវមានគោលនយោបាយនិងកិច្ចព្រមព្រៀងជាមួយអ្នកប្រើប្រាស់ឬអតិថិជន នៅពេលប្រមូលទិន្នន័យផ្ទាល់ខ្លួន។ ទីពីរគឺត្រូវគោរពតាម បទ ប្បញ្ញត្តិនៃច្បាប់។ ទីបីគឺត្រូវកំណត់ឱ្យបានច្បាស់នូវការគ្រប់គ្រងនិងឥរិយាបទរបស់ភាគីទីបី ក្នុងការរៀបចំនិងប្រើប្រាស់ទិន្នន័យផង”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Tien Lap៕

ប្រតិកម្មទៅវិញ

ផ្សេងៗ