បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកសាងកែលំអស្ថាប័ននិងការអនុវត្តច្បាប់
(VOVWORLD) - នាថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីនៃសម័យប្រជុំរបស់រដ្ឋាភិបាល ស្តីពីការកសាងច្បាប់ តាមខ្លឹមសារសម្រាប់ខែមិថុនាឆ្នាំ ២០២១ ដោយមានសេចក្តីសម្រេចចិត្តសំខាន់ៗមានលក្ខណៈលោតផ្លោះជាច្រើន។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Nhật Bắc) |
អញ្ជើញថ្លែងមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរថ្មីនិងការកែលំអស្ថាប័ននានាគឺជាចំណុចមួយក្នុងចំណោមចំណុចយុទ្ធសាស្ត្រចំនួន ៣ ដែលត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣។ ដូច្នេះលោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងនិងស្ថាប័ននានា ចាំបាច់ត្រូវកំណត់ថា នេះជាភារកិច្ចសំខាន់ តាមនោះត្រូវផ្តោតលើប្រភពធនធាន។ ទន្ទឹមនឹងនោះត្រូវបន្តបង្កើតច្បាប់ថ្មី ឱ្យកាន់តែទាន់ពេលវេលាដោយច្បាមជាប់ស្ថានភាពជាក់ស្តែង។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើការវិនិយោគ លើមូលដ្ឋាននានាការផ្តល់មូលនិធិគ្រប់គ្រាន់និងអាទិភាព បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកសាងនិងកែលំអស្ថាប័ននិងការអនុវត្តច្បាប់។
អញ្ជើញផ្តល់យោបល់លើពង្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពីការអនុវត្តគោលនយោ បាយដើម្បីគាំទ្រនិយោជិកនិងនិយោជក ដែលកំពុងប្រឈមនឹងការលំបាកដោយសារជំងឺរាត ត្បាតកូវីដ ១៩ ក្នុងនោះបានលើកឡើងនូវថវិកាជំនួយសរុបមានជាង ២៦.០០០ ពាន់លានដុង (ស្មើនឹងជាង ១,៣ ពាន់លានដុល្លារ)។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបន្តការសិក្សានិងពិនិត្យឡើងវិញដើម្បីធានាឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាជនភាគច្រើននិងតម្រូវការនៃស្ថានភាពជាក់ស្តែង៕