បង្កើនកិច្ចសហប្រត្តិបត្តិការជាមួយបណ្តាអង្គការរបស់អ.ស.បនៅវៀតណាម

បង្កើនកិច្ចសហប្រត្តិបត្តិការជាមួយបណ្តាអង្គការរបស់អ.ស.បនៅវៀតណាម - ảnh 1
ប្រធាន Huynh Dam បានទទួលជួបជាមួយលោកស្រី
Pratibha Mehta (រូបថតៈ vov.vn)

(VOV)-នាព្រឹកថ្ងៃទី១សីហាប្រធានគណៈកម្មាធិការមជ្ឈឹមរណស្សិរមាតុភូមិវៀត
ណាម Huynh Dam បានទទួលជួបជាមួយលោកស្រី Pratibha Mehta អ្នកសម្រប
សម្រួលអចិន្ត្រៃយ៌របស់អ.ស.បប្រចាំនៅវៀតណាម។ក្នុងជំនួបនេះ ប្រធាន Huynh
Dam បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ រណស្សិរមាតុភូមិវៀតណាម ជានិច្ចកាលខំប្រឹង
ប្រែងប្រមូលផ្តុំជំនះពុះពារលើការលំបាក ជំរុញការអភិវឌ្ឍន៌ សេដ្ឋកិច្ចដោយការ
ផ្សារភ្ជាប់ជាមួយការថែទាំបណ្តាបញ្ហាសុខុមាលភាពសង្គម អនុវត្តគោលដៅនាំមក
សុភមង្គល ភាពសម្បូធូរធារឲ្យប្រជាជន ពិសេសគឺជន​ក្រីក្រមានស្ថានភាពលំបាក។
ប្រធាន Huynh Dam មានគោលបំណងថា បណ្តាអង្គការនៃអ.ស.បប្រចំានៅវៀត
ណាម បន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាល រណស្សិរមាតុភូមិវៀត
ណាម លើបណ្តាវិស័យពោលខាងលើនិងទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែ
បានជិតស្និទ្ធពី១ថ្ងៃទៅ១ថ្ងៃ។

        លោកស្រ្តី Pratibha Mahta សង្ឃឹមថា ក្នុងរយៈពេលខាងមុខ បណ្តាអង្គ​ការ
នៃ អ​.ស.ប ប្រចាំនៅវៀតណាម និងរណស្សិរមាតុភូមិវៀតណាម បង្កើន​រាល់សកម្ម
ភាពសហប្រតិបត្តិការ ពិសេសលើវិស័យកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៌សេដ្ឋកិច្ចជា
ដើម និងរួមចំណែកក្នុងការអនុវត្តយ៉ាងល្អនូវបណ្តាគោលដៅអភិវឌ្ឍន៌សេដ្ឋកិច្ច
សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ