បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាមនិងជប៉ុន
(VOVWORLD) - នារសៀលថ្ងៃទី៧ ខែមករា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ Yosshinari Marumo អគ្គសេនាធិការកងកម្លាំងស្វ័យការពារ លើដែនអាកាសជប៉ុន ដែលកំពុង មកបំពេញទស្សនកិច្ចការងារនៅ វៀតណាម។
ត្តមសេនីយ៍ឯក Phan Van Giang (ខាងស្ដាំ) អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ Yosshinari Marumo អគ្គសេនាធិការកងកម្លាំងស្វ័យការពារ លើដែនអាកាសជប៉ុន |
នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀត ណាមវាយតម្លៃខ្ពស់ ចំពោះកម្មវិធីជួយឧបត្ថម្ភលើកស្ទួយសមត្ថភាពដែលក្រសួងការពារជាតិជប៉ុនលៃទុកសម្រាប់កងទ័ពជើងអាកាសវៀតណាម។ ឧត្តមសេនីយ៍ឯក Phan Van Giang បានអបអរសាទរចំពោះលទ្ធផលនៃជំនួបចរចាមុននោះរវាងនាយឧត្តមសេនីយ៍ Yoshinari Marumo និងមេបញ្ជាការកងទ័ពការពារដែនអាកាស-ជើងអាកាសវៀត ណាម ព្រមទាំងអះអាងថា ក្រសួងការពារប្រទេស វៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលដើម្បីកងទ័ពជើងអាកាសនៃប្រទេសទាំងពីរអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានឯកភាពគ្នា ផងដែរ។
ចំណែកឯនាយឧត្តមសេនីយ៍ Yoshinari Marumo បានសម្ដែងនូវការជឿ ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនលើកនេះ នឹងបើកចេញ កាលានុវត្តភាពសហប្រតិបតិ្តការថ្មីរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ និយាយដោយឡែកនិងកងទ័ពទាំងមូលនៃប្រទេសទាំងពីរនិយាយរួម៕