បង្កើនកិច្ចសហប្រតិបត្តិការនិងពង្រីកទំនាក់ទំនងរវាងវៀតណាម-តង់ហ្សានី

(VOVWORLD) - នៅជំនួបនេះ លោក ប្រធានាធិបតី Magufuli បានអះអាងថា តង់ហ្សានីជានិច្ចកាលគាំទ្រចំពោះ វៀតណាម ព្រមទាំងអំពាវនាវឲ្យសហគ្រាសវៀតណាមជំរុញខ្លាំងក្លានូវកិច្ច សហប្រតិបត្តិការនិងការវិនិយោគនៅតង់ហ្សានី ជាពិសេសគឺក្នុងការ កសាងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនិងផលិតក្រណាត់។
បង្កើនកិច្ចសហប្រតិបត្តិការនិងពង្រីកទំនាក់ទំនងរវាងវៀតណាម-តង់ហ្សានី - ảnh 1Halotel (ជាសាជីវកម្មរបស់ក្រុមហ៊ុន Viettel) ជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ដែលបានគ្របដណ្ដប់លើទូរស័ព្ទចល័តនៅតាមតំបន់ជនបទដ៏ឆ្ងាយដាច់ស្រយាលនៅតង់ហ្សានី។ (រូបថត៖ TTXVN) 

នារសៀលថ្ងៃទី២ សីហា នៅទីក្រុង Dar es Salaam ឯកអគ្គរដ្ឋទូត វៀតណាមលោក Nguyen Nam Tien បានជូនសារតាំងដល់ប្រធានាធិបតី តង់ហ្សានីលោក John Pombe Joseph Magufuli។ នៅជំនួបនេះ លោក ប្រធានាធិបតី Magufuli បានអះអាងថា តង់ហ្សានីជានិច្ចកាលគាំទ្រចំពោះ វៀតណាម ព្រមទាំងអំពាវនាវឲ្យសហគ្រាសវៀតណាមជំរុញខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការនិងការវិនិយោគនៅតង់ហ្សានី ជាពិសេសគឺក្នុងការ កសាងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនិងផលិតក្រណាត់។

ចំណែកឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Nam Tien បានស្នើឲ្យ ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកហើយសហការយ៉ាងស្អិតរមួតថែមទៀតនៅវេទិកាពហុភាគីនានា ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ទ្វេភាគីយ៉ាងឆាប់ៗសំដៅបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងជួយសម្រួលដល់សកម្មភាពធ្វើអាជីវកម្មរបស់ក្រុម ហ៊ុន Halotel (ជាសាជីវកម្មរបស់ Viettel នៅតង់ហ្សានី)ផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ