បង្កើនកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមនិងក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី២៥ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ចនិង ជំនួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីដឹកនាំដោយនាយឧត្តមសេនីយ៍ លេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ី Nikolai Patrushev។
បង្កើនកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមនិងក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៥ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ចនិង ជំនួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីដឹកនាំដោយនាយឧត្តមសេនីយ៍ លេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ី Nikolai Patrushev។ នៅជំនួបចរចារ រដ្ឋមន្រ្តីលោក To Lam បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងអ្នកជំនាញការដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់ស្ដីពីការយល់ដឹងគ្នារវាងក្រសួងនគរបាល វៀតណាមនិងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី តាមនោះ រួមចំណែកទប់ទល់ដោយទាន់ពេលវេលាជាមួយនឹង គ្រោះអាសន្ន ការគំរាមកំហែងទៅលើផលប្រយោជន៍ សន្តិសុខជាតិនៅប្រទេស និមួយៗ ហើយបង្កើនកិច្ចសហប្រតិបតិ្តការឲ្យកាន់តែស៊ីជំរៅនិងប្រកបដោយ ប្រសិទ្ធភាពក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។

        រីឯខ្លួនវិញ ឧត្តមសេនីយ៍ Nikolai Patrushev អះអាងថា ក្នុងឋានៈរបស់ខ្លួន លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីនិយាយរួម រវាងក្រសួងនគរបាល វៀតណាមជាមួយការិយាល័យសន្តិសុខនិងស្ថាប័នសន្តិសុខ ប៉ូលីសរុស្ស៊ីនិយាយ ដោយឡែក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងសន្តិភាព ស្ថិរភាពនៅតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ