បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយគុយបានិងខេត្ត Ehime ជប៉ុន

(VOVWORLD) - នៅទីនេះ លោក Tat Thanh Cang មានបំណងថា នាពេលខាងមុខ គុយបា និងទីក្រុងហូជីមិញ នឹងស្រាវជ្រាវអនុវត្តន៍កម្មវិធីសហប្រតិបតិ្តការលើវិស័យនានា ដែលភាគីទាំង២មានឧត្តមភាពដូចជា សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ និង កែច្នៃស្បៀងអាហារជាដើម។
បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយគុយបានិងខេត្ត Ehime ជប៉ុន - ảnh 1លេខាអចិន្ត្រៃរងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញលោក Tat Thanh Cang (ខាងស្ដាំ) ទទួលជួបអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា លោក Juan Carlos Marsan (រូបថត៖ TTXVN)


នារសៀលថ្ងៃទី១៨ មករា លេខាអចិន្ត្រៃរងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក Tat Thanh Cang បានទទួលជួបអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា លោក Juan Carlos Marsan ដែល កំពុងមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។

នៅទីនេះ លោក Tat Thanh Cang មានបំណងថា នាពេលខាងមុខ គុយបា និងទីក្រុងហូជីមិញ នឹងស្រាវជ្រាវអនុវត្តន៍កម្មវិធីសហប្រតិបតិ្តការលើវិស័យនានា ដែលភាគីទាំង២មានឧត្តមភាពដូចជា សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ និង កែច្នៃស្បៀងអាហារជាដើម។

រីឯខ្លួនវិញ លោក Juan Carlos Marsan អះអាងថា គុយបាជានិច្ចកាល គោរព អភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពប្រពៃណីជាមួយវៀតណាម។

នាយប់ថ្ងៃទី១៨ មករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានទទួលជួបអភិបាលខេត្ត Ehime (ជប៉ុន) លោក Tokihiro Nakamura ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅទីក្រុង ហូជីមិញ។ លោក Tokihiro Nakamura បានវាយតំលៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ទីក្រុង ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចពោរពេញទៅ ដោយយថាទស្សន៍រវាងទីក្រុងហូជីមិញជាមួយសហគ្រាសនៃខេត្ត Ehime ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ