បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនៅសឹង្ហបុរី នារសៀលថ្ងៃទី ១៣ កញ្ញា អគ្គលេខា
បក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានគណៈបក្ស
សកម្មភាពប្រជាជនសឹង្ហបុរី (PAP) និងជារដ្ឋមន្ត្រីអភិវឌ្ឍន៍ប្រទេសជាតិ Khaw Bun Wan
។ អគ្គលេខា Nguyen Phu Trong បានអះអាងថា៖ បក្សកម្មុយនិស្តវៀតណាមយកចិត្តទុក
ដាក់ដល់ការបង្កើនទំនាក់ទំនងជាមួយ គណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរី។ ក្នុង
ជំនួបសន្ទនា ថ្នាក់ដឹកនាំទាំង ២ រូប បានសង្កត់ធ្ងន់ថា៖ ក្នុងទំនាក់ទំនងដៃគូរយុទ្ធសា
ស្ត្ររវាងវៀតណាមនិងសឹង្ហបុរីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរវាងបក្សកម្មុយនិស្ត
វៀតណាមនិងគណៈ បក្ស PAP នឹងត្រូវបានលើកកំពស់ទៅជាដៃគូរយុទ្ធសាស្ត្រ។ នេះ
គឺជាមូលដ្ឋាន នយោបាយដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យ
ខ្លាំងក្លាថែម ទៀត៕
|
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong បានជួបសន្ទនាជាមួយ ប្រធានគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរី (PAP) និងជារដ្ឋមន្ត្រីអភិវឌ្ឍន៍ ប្រទេសជាតិ
Khaw Bun Wan ។ (Image: Vietnamplus) |