បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចវៀតណាម និងឡាវ

(VOVWORLD)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅឡាវនោះ នាល្ងាចថ្ងៃទី ២៦ មិនា គណប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ លោក Le Minh Khai អគ្គអធិការរដ្ឋាភិបាល មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។


អញ្ជើញថ្លែងមតិនៅទីនេះ លោក លោក Le Minh Khai បានជូនដំណឹងអំពីលទ្ធផលនៃកិច្ចចរចានាថ្ងៃដដែលជាមួយ លោក Bounthong Chithmany អគ្គអធិការ រដ្ឋាភិបាលឡាវ។ លោក Le Minh Khai បានឲ្យដឹងថា៖ ភាគីទាំងពីរមានជំនួបពិភាក្សាដ៏មានប្រយោជន៍អំពីបទពិសោធន៍បញ្ជាណែនាំ សម្របសម្រួលកិច្ចការអធិការកិច្ច ដោះស្រាយបណ្ដឹងតវ៉ា បរិហារ និងបង្ការ ប្រឆាំងអំពើពុករលួយ។

រីឯខ្លួនវិញ លោក Thongloun Sisoulith បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការលើវិស័យអធិការរវាងស្ថាប័នទាំងពីរនាពេលកន្លងទៅ។ លោក ក៏បានស្នើឲ្យអធិការរដ្ឋាភិបាលវៀតណាមបង្កើនការចែករំលែកបទពិសោធន៍ជាមួយអធិការកិច្ចឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ