បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកររវាងប្រទេសទាំង ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

(VOVWORLD) -ដោយប្រធានបទ “ជំរុញការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងការងារធ្វើប្រកបដោយនិរន្តរភាពជូនពលករចំណាក់ស្រុក” សន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពលករលើកទី ២ រវាងបណ្ដាប្រទេស។
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកររវាងប្រទេសទាំង ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម - ảnh 1បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកររវាងប្រទេសទាំង ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម 

ដោយប្រធានបទ “ជំរុញការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងការងារធ្វើប្រកបដោយនិរន្តរភាពជូនពលករចំណាក់ស្រុក” សន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពលករលើកទី ២ រវាងបណ្ដាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២ សីហា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា ក្នុងប្លុកអាស៊ាន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានបើកទូលាយដោយឥតឈប់ឈរ ហើយជំរុញការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ ក្នុងស្ថានភាពបច្ចុប្បន្ន បញ្ហា ចំណាកស្រុករបស់ពលកររវាងបណ្ដាប្រទេសកាន់តែទទួលបានការយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Vu Duc Dam បានសង្ដត់ធ្ងនថា៖

“ដោយមានរបៀបវារៈគ្របដណ្ដប់លើបញ្ហាចំណាកស្រុក និងពលករ រួមទាំងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងអនាគតនៃការងារធ្វើដើម្បីជួយឧបត្ថម្ភពលករចំណាកស្រុកឆ្លងព្រំដែនផងនោះ យើងខ្ញុំមានក្ដីសង្ឃឹមថា បណ្ដារដ្ឋមន្ត្រីរួមទាំងអង្គប្រជុំនឹងវាយតម្លៃ លើកសំណើសម្រាប់ការគ្រប់គ្រង ការចំណាកស្រុករបស់ពលករឲ្យកាន់តែល្អថែមទៀត ហើយរួមវិភាគទានជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបង្កើតឡើងកម្លាំងចលករថ្មីដើម្បីការសាងអាស៊ានអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសកម្ម”។

លោកឧបនាយករដ្ឋមន្ត្រីថាដើម្បីពង្រីកភាពវិជ្ជមានៃចំណាកស្រុកសម្រាប់ ពលករបណ្ដាប្រទេសគម្បីរួមសហការយ៉ាងជិតស្និទ្ធថែមទៀត មុនដំបូងគឺបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាល បណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគបច្ចេកវិទ្យារវាងបណ្ដាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ