បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន - អាស៊ាន

(VOVWORLD) -នាថ្ងៃទី ១០ កក្ដដា នៅទីក្រុងប៉េកាំង (ប្រទេសចិន) បានប្រព្រឹតិ្តទៅសន្និសីទកាសែតឧទ្ទេសនាមស្ដីពីផ្សារណាត់ ការតាំងពិព័រណ៍ចិន - អាស៊ាន (CAEXPO) លើកទី ១៤  និងសន្និសីទកំពូលស្ដីពីពាណិជ្ជកម្ម និងវិនិយោគចិន - អាស៊ាន (CABIS) ។
បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន - អាស៊ាន - ảnh 1បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន - អាស៊ាន 

នាថ្ងៃទី ១០ កក្ដដា នៅទីក្រុងប៉េកាំង (ប្រទេសចិន) បានប្រព្រឹតិ្តទៅសន្និសីទកាសែតឧទ្ទេសនាមស្ដីពីផ្សារណាត់ ការតាំងពិព័រណ៍ចិន - អាស៊ាន (CAEXPO) លើកទី ១៤  និងសន្និសីទកំពូលស្ដីពីពាណិជ្ជកម្ម និងវិនិយោគចិន - អាស៊ាន (CABIS) ។

        ដោយប្រធានបទ "រួមគ្នាកសាងផ្លូវសូត្រលើសមុទ្រក្នុងសតវត្សទី ២១ ទេសចរណ៍ជំរុញការកែលម្អសេដ្ឋកិច្ចនៅក្នុងតំបន់ " ផ្សារណាត់ ការតាំងពិព័រណ៍ចិន - អាស៊ាន (CAEXPO) ឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៥ កញ្ញា នៅទីក្រុងណាននីងខេត្តក្វាងស៊ីប្រទេសចិន។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកាសែត លោកQian Ke Ming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា តាមរយៈផ្សារណាត់ចំនួន ១៣ លើកមក ផ្សារណាត់ ការតាំងពិព័រណ៍ចិន - អាស៊ានបានពង្រីកល្អតួនាទីជាស្ពាន់តភ្ជាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន និងអាស៊ាន។ ក្នុងឆ្នាំ ២០១៦ ចិនបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានដោយទំហំពាណិជ្ជកម្មទ្វេភាគីសរុបទទួលបាន ៤៥២,២ ពាន់លានដុល្លារអាមេរិក (USD)។ ឆ្នាំ ២០១៧ ជាឆ្នាំរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតប្លុកអាស៊ាន ក៏ជាឆ្នាំសហប្រតិបត្តិការទេសចរណ៍រវាងចិន និងអាស៊ាន លោក Zhang Xiao Jin អនុប្រធានតំបន់ស្វយ័ត បានឲ្យដឹងថា

"គ្រោងនឹងមានភ្ញៀវប្រណាណ ១០ ពាន់នាក់មកទស្សនាសកម្មភាពតភ្ជាប់ពាណិជ្ជកម្មចំនួន ៨០ នៅផ្សារណាត់ឆ្នាំនេះ។ ក្រៅពីនោះ ផ្សារណាត់លើកនេះក៏បានតាំងបង្ហាញជាលើកដំបូងនូវមណ្ឌលតាំងពិព័រណ៍កែច្នៃឆ្លាត មនុស្សយន្តឆ្លាតជាដើម សំដៅជំរុញផ្ទេរប្ដូររូបសណ្ឋាន លើកកំពស់មុខរបរក្នុងតំបន់"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ