បង្កើនការគួបផ្សំរវាងមន្ទីពេទ្យរដ្ឋនិងមន្ទីពេទ្យឯកជនក្នុងការពិនិត្យព្យាបាល ជំងឺ
(Vovworld-) /  
|
រូបថតVNA |
Vovworld- ព្រឹកថ្ងៃទី១៤មីនានៅទីក្រុងហាណូយ(ប្រទេសវៀតណាម)សន្និសីទស្តីពី
ការ បង្កើនការគួបផ្សំរវាងមន្ទីពេទ្យរដ្ឋនិងមន្ទីពេទ្យឯកជនក្នុងការកាត់បន្ថយចំនួន
អ្នកជំងឺច្រើនកុះករហួសកំរិតត្រូវបានធ្វើឡើង។តាមតួលេខស្ថិតិនៃនាយកដ្ឋានគ្រប់
គ្រងបការពិនិត្យជំងឺនៃក្រសួងសុខាភិបាលវៀតណាមថា៖ក្នុងរយះពេល១០ឆ្នាំកន្លង
មកចំនួនមន្ទីពេទ្យរដ្ឋនិងមន្ទីពេទ្យឯកជនបានកើន១,៥ដងបើប្រៀបនឹងឆ្នាំ២០០៤។
នាបច្ចុប្បន្ននេះចំនួនមន្ទីពេទ្យឯកជនមានប្រមាណ១៧០ប៉ុន្តែបំរើអ្នកជំងឺបានជិត៤%
បុណ្ណោះ។ក្នុងពេលនោះចំនួនអ្នកជំងឺដែលមកពិនិត្យព្យាបាលជំងឺជានិច្ចកាលហួស
កំរិតអនុញ្ញាត។ដោយហេតុនេះការបង្កើនការគួបផ្សំរវាងមន្ទីពេទ្យរដ្ឋនិងមន្ទីពេទ្យ
ឯកជនក្នុងការពិនិត្យព្យាបាលជំងឺជាប្រការចាំបាច់៕
-Vovworld-