បង្កើនការគ្រប់គ្រងការបំពុលខ្យល់អាកាស

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទើបបានចេញសារាចរណែនាំស្តីពីការបង្កើនការគ្រប់គ្រងការបំពុលខ្យល់អាកាស។ 
បង្កើនការគ្រប់គ្រងការបំពុលខ្យល់អាកាស - ảnh 1ការបំពុលបរិស្ថាននៅទីក្រុងធំៗ ដែលជះឥទ្ធិពលទៅលើសុខភាពរបស់សហគមន៍ទាំងមូល (រូបថត៖ baovanhoa.vn

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងគណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងដែលចំណុះមជ្ឈិម ត្រូវផ្តោតលើការជំរុញការអនុវត្តកម្មវិធីនិងភារកិច្ចគ្រប់គ្រងគុណភាពខ្យល់អាកាស តាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងផែនការសកម្មភាពជាតិស្តីពីការគ្រប់គ្រងគុណភាពខ្យល់អាកាសដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០២៥។  ជាពិសេស ចាប់ពីពេលនេះដល់ពាក់កណ្តាលឆ្នាំ ២០២១ ចាំបាច់ត្រូវពិនិត្យនិងវាយតម្លៃជាបន្ទាន់នូវច្បាប់ស្តីពីការត្រួតពិនិត្យធូលីនិងការបំភាយផ្សែងនៅតាមសហគ្រាសឧស្សាហកម្ម សកម្មភាពចរាចរណ៍និងសំណង់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ក៏ដូចជាលើកសំណើរទៅអាជ្ញាធរមានសមត្ថកិច្ចពិចារណាឬផ្អាកសកម្មភាពរបស់សហគ្រាសដែលបង្កឱ្យមានការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយយោងទៅតាមបទបញ្ញត្តិនៃច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ