បង្កើនការងារកម្មាភិបាលនារីនិងកម្មាភិបាលជនជាតិភាគតិច

(VOVWORLD) -នារសៀលថ្ងៃទី២១មិថុនា នៅវិមានរដ្ឋ សភាបានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី បង្កើនការងារកម្មាភិបាលនារីនិងកម្មាភិបាលជនជាតិភាគតិច។ 
បង្កើនការងារកម្មាភិបាលនារីនិងកម្មាភិបាលជនជាតិភាគតិច - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងសិក្ខាសាលា (រូបថតៈ VOV) 

អញ្ជើញថ្លែងមតិសន្និដ្ឋាននៅសិក្ខាសាលានេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា សិក្ខាសាលានេះមានអត្ថន័យពិសេសក្នុងសភាពដែល ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលចាំបាច់ត្រូវផ្លាស់ប្តូរនូវ សកម្មភាពរបស់ប្រព័ន្ធនយោបាយជាពិសេសគឺការងារកម្មាភិបាល។ ប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan ក៏បានចាត់ទុកថា ការងារកម្មាភិបាលនារី កម្មាភិបាលជនជាតិភាគតិច ជាភារកិច្ចរបស់ប្រព័ន្ធនយោ បាយ របស់សង្គមទាំងមូល តាមនោះគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់គប្បីជ្រួតជ្រៀបនូវទស្សនៈ គោលដៅ សមភាពភេទ និងមានសកម្មភាពល្អស្តីពីការបណ្តុះបណ្តាល ប្រើប្រាស់និងជ្រើស រើសអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ចូលរួមក្នុងគណៈកម្មាធិការបក្ស ។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យស្ថាប័នបក្សនានា រដ្ឋសភា រដ្ឋាភិបាល និងក្រសួងស្ថាប័ននានា បង្កើនការងារត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តគោលនយោ បាយ សេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋអំពីការងារកម្មាភិបាលនារី កម្មាភិបាលជន ជាតិភាគតិច ដើម្បីដាក់សំណើ កោតសរសើរសម្រាប់កន្លែងអនុវត្តល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ