បង្កើន​ការងារ​កសាង និង​សុក្រិត​គម្រោង​ច្បាប់​ដាក់​ជូន​រដ្ឋសភា

(VOVWORLD) - ប្រធានគណៈកម្មាធិការប្រជាជនខេត្តទីក្រុងចំណុះមជ្ឈឹមនានាដឹកនាំផ្ទាល់ការកសាង សុក្រិតនិងផ្តល់យោបល់លើគម្រោងច្បាប់ ស្នើកសាងច្បាប់។ 
បង្កើន​ការងារ​កសាង និង​សុក្រិត​គម្រោង​ច្បាប់​ដាក់​ជូន​រដ្ឋសភា - ảnh 1សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ ។ រូបថត៖ baochinhphu.vn

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃទី ១៩ ខែកុម្ភៈ បាន ចុះហត្ថលេខាសារទូរលេខស្ដីពីការបង្កើនការងារកសាង និងសុក្រិតគម្រោងច្បាប់ដាក់ជូនរដ្ឋសភានៅក្នុងសម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៥។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងនានា ប្រធានស្ថាប័នស្មើក្រសួង

ប្រធានគណៈកម្មាធិការប្រជាជនខេត្តទីក្រុងចំណុះមជ្ឈឹមនានាដឹកនាំផ្ទាល់ការកសាង សុក្រិតនិងផ្តល់យោបល់លើគម្រោងច្បាប់ ស្នើកសាងច្បាប់។ រដ្ឋមន្ត្រីក្រសួង និងប្រធានស្ថាប័នស្មើក្រសួងនានា ដែលត្រូវបានចាត់តាំងឱ្យធ្វើជាអធិបតីក្នុងការរៀបចំគម្រោង និងសេចក្តីព្រាងឯកសារច្បាប់គឺត្រូវតែធានា គុណភាពឲ្យបានល្អបំផុតសម្រាប់សេចក្តីព្រាងច្បាប់ និងឯកសារនានា បង្កើនរបៀបទទួលយោបល់ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព បំភ្លឺយ៉ាងពេញលេញនូវមតិយោបល់របស់ស្ថាប័ន អង្គការ និងមុខសញ្ញាដែលកំណត់ក្នុងឯកសារ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើនការឃោសនាគោលនយោបាយ ក្នុងដំណើរការរៀបចំសំណើកសាងច្បាប់ ដើម្បីបង្កើតភាពស្រុះចិត្តគំនិតគ្នាក្នុងសង្គម និងធានារាល់លក្ខខណ្ឌសម្រាប់រណសិរ្សមាតុភូមិវៀតណាម ប្រជាជន សហគ្រាសចូលរួមដំណើរការកសាងចុះផ្សាយឯកសារច្បាប់ប្រកបដោយគុណភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ