បង្កើនការងារឃ្លាំមើលរបស់រដ្ឋសភាចំពោះកំណែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាល
|
អនុប្រធានរដ្ឋសភា លោក Uong Chu Luu |
(VOV)_នារសៀលថ្ងៃទី១៩វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មការឃ្លាំមើលរបស់
រដ្ឋសភាស្ដីអំពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីអំពីកំណែទម្រង់ក្បាលម៉ាស៊ីរដ្ឋបាល
ដំណាក់កាល ២០១១-២០១៦បានរៀបចំកិច្ចប្រជុំលើកទី១។ នៅទីនេះ ប្រធានខុទ្ទកា
ល័យរដ្ឋសភា លោក Nguyen Hanh Phuc បានប្រកាសសេចក្ដីសម្រេចចិត្តបង្កើតក្រុម
អ្នកឃ្លាំមើល របស់រដ្ឋសភា ចំពោះការអនុវត្តគោលនយោបាយ ច្បាប់ ស្ដីអំពីកំណែ
ទម្រង់រដ្ឋបាល ដំណាក់កាល ២០១១-២០១៦។ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា
លោក Uong Chu Luu ប្រធានក្រុមអ្នកឃ្លាំមើលបានអោយដឹងថា៖ គោលដៅរបស់
ការឃ្លាំមើលគឺវាយតំលៃអំពីលទ្ធផលនៃកំណែទម្រង់ក្បាលម៉ាស៊ីរដ្ឋបាល ដំណាក់កាល ២០១១-២០១៦ នាំចេញដំណោះស្រាយ និងសំណូមពរនានា រួមចំណែកកសាង
និងសុក្រិតនីតិរដ្ឋ សង្គមនិយម៕