បង្កើនការងារឃោសនាសំដៅលុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារី
|
អនុប្រធានរដ្ឋ Nguyen Thi Doan ថ្លែងមតិក្នុងពិធី |
(VOVworld)-នាថ្ងៃទី៨ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីមិទ្ទីងជួយជ្រោម
ជ្រែងយុទ្ធនាការឃោសនា “រយៈពេល១៦ថ្ងៃធ្វើលុបបំបាត់អំពើ ហឹង្សាចំពោះនារី
និងកុមារី”។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោក ស្រី Nguyen Thi
Doan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអនុវត្តរាល់
វិធានការសំដៅធានាសន្តិសុខសង្គម និងអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយ
និរន្តភាព។ ការធានាសិទ្ធិមនុស្ស ក្នុងនោះមានសិទ្ធិរបស់នារីនិងការ អនុវត្តសម
ភាពភេទគឺត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញនិងប្រព័ន្ធច្បាប់របស់វៀតណាម ។លោក
ស្រីអនុប្រធានរដ្ឋមានប្រសាសន៍ថា៖
“ខ្ញុំស្នើនិងអំពាវនាវក្រសួង ស្ថាប័នទាក់ទិននានា ជាពិសេសគឺក្រសួងវប្ប ធម៌កីឡានិងទេសចរណ៍ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ រួមទាំងអង្គការនយោ
បាយសង្គម ត្រូវបង្កើនការងារផ្សព្វផ្សាយ អប់រំ និងចលនាឲ្យមនុស្សគ្រប់រូបយល់ច្បាស់នូវតួនាទីរបស់នារីក្នុងសង្គមនិងគ្រួសារ។ ស្នើរមជ្ឈឹមសមាគមកសិករវៀត ណាមសហការអនុវត្តរាល់សកម្មាភាពជាក់ស្តែង សំដៅលើកកំពស់មនសិការ
សម្រាប់កម្មាភិបាល ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពច្បាប់ស្តីពីការបង្ការ ប្រឆាំងអំពើហឹង្សាចំពោះនារីនិងកុមារី ជាពិសេសនៅតំបន់ជនបទនិងព្រៃភ្នំ៕