បង្កើនការចូលរួមរបស់ប្រជាជនក្នុងការបង្ការប្រឆាំងអំពើពុករលួយ

(VOVworld) - នាថ្ងៃទី២៣​ មិថុនា នៅរដ្ឋធានីហាណូយរបស់វៀតណាម អធិការកិច្ច
រដ្ឋាភិបាលបានបំផុសកម្មវិធី “បើកទូលាយការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយ
នៅវៀតណាម” សំដៅបង្កើនថែមទៀតការចូលរួមរបស់ប្រជាជនក្នុង ការងារបង្ការ
ប្រឆាំងអំពើពុករលួយ។នៅពិធីនេះ អធិការកិច្ចរដ្ឋាភិបាលបានផ្សព្វផ្សាយការផ្ដើម
គំនិតគំរូចំនួន១០ចំណុះប្រធានបទចំនួន៤នោះគឺ៖ឃ្លាំមើលសហគមន៍ អប់រំអំពី
ការងារបង្ការប្រឆាំងអំពើពុករលួយសំរាប់យុវជន ឃោសនាសំដៅលើកកំពស់ការ
យល់ដឹងអំពីការងារបង្ការប្រឆាំងអំពើពុកលួយក្នុងសហគមន៍ និង លើកកំពស់
គុណភាពនៃការផ្គត់ផ្គង់សេវាកម្មសាធារណៈ។អគ្គអធិការកិច្ចរងរដ្ឋាភិបាលលោក
 Tran Duc Luong បានលើកច្បាស់ថា៖
បង្កើនការចូលរួមរបស់ប្រជាជនក្នុងការបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
(រូបថត៖daidoanket.vn)

“ដើម្បីទប់ស្កាត់និងរុញថយក្រោយគ្រោះអំពើពុករលួយជាជំហានៗ រដ្ឋាភិបាល
ចង់មានការគាំទ្រយ៉ាងសកម្មនិងការរួមវិភាគទានជាក់ស្ដែងដោយមានចរិតលក្ខ ណៈស្ថាបនាពីប្រជាជន ពីសហគមន៍និងស្ថាប័ន អង្គការនានា សំដៅលើកកំពស់
នូវ ការទទួលខុសត្រូវនិងបង្កើនតម្លាភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ