បង្កើនការជួបប្រាស្រ័យកិច្ចសហប្រតិបតិ្តការរវាងនារីវៀតណាមនិងនារីគុយបា

បង្កើនការជួបប្រាស្រ័យកិច្ចសហប្រតិបតិ្តការរវាងនារីវៀតណាមនិងនារីគុយបា - ảnh 1
ប្រធានសមាគមន៍នារីវៀតណាមលោកស្រី Nguyen Thi Thanh Hoa (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី៤ដល់ទី៩ កក្កដា គណៈប្រតិភូនៃសមាគមន៍នារីវៀតណាម
ដឹកនាំដោយលោកស្រីប្រធានសមាគមន៍ Nguyen Thi Thanh Hoa បានអញ្ជើញទៅបំ
ពេញទស្សនកិច្ចមិត្តភាពនៅគុយបា។ក្នុងបណ្ដាជំនួបប្រាស្រ័យ ការងារនៅមជ្ឈឹម
និងតំបន់ លោកស្រី Thanh Hoa បានចែករំលែកបទពិ សោធន៍របស់សមាគមន៍ក្នុង
វិស័យមួយចំនួនដូចជាចលនាប្រភពកម្លាំងនៅក្នុងនិងក្រៅប្រទេស ជួយឧបត្ថម្ភនារី
អភិវឌ្ឍន៍សេដ្ឋកិច្ចជាដើម។លោកស្រីក៏បានថ្លែង អំណរគុណដោយការគោរពចំ
ពោះការគាំទ្រនិងជួយឧបត្ថម្ភដែលគុយបាលៃទុកសំរាប់វៀតណាមក្នុងសម័យ
កាលតស៊ូប្រឆាំងចក្រពត្តិអាមេរិកក៏ដូចជាក្នុងការងារកសាងសន្តិភាពផងដែរ។ក្នុងពេលស្នាក់នៅគុយបា គណៈប្រតិភូនៃសមាគមន៍នារីវៀតណាមបានទៅដាក់
កម្រងផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនៅរដ្ឋធានី La Habana ជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាគុយបាព្រមទាំង សមាជិការសភាគុយបា
មួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ