បង្កើនការជួបប្រាស្រ័យប្រជាជនរវាងខេត្ត Dal Lak និងមណ្ឌលគិរី

(VOVWORLD) -នាថ្ងៃទី ៣១ ខែតុលា នៅទីក្រុង Buon Ma Thuot (ខេត្ត Dak Lak) បានប្រព្រឹត្តិទៅសន្និសីទជួបប្រាស្រ័យប្រជាជនរវាងខេត្ត Dal Lak (វៀតណាម) និងខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) ។
បង្កើនការជួបប្រាស្រ័យប្រជាជនរវាងខេត្ត Dal Lak និងមណ្ឌលគិរី - ảnh 1 ទិដ្ឋភាពនៃសន្និសីទជួបប្រាស្រ័យប្រជាជនរវាងខេត្ត Dal Lak (វៀតណាម) និងខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) (រូបថត៖ baotintuc.vn)

នៅឯសន្និសីទនេះ ភាគីទាំងពីរបានឯកភាពគ្នាថានឹងបន្តរក្សាទំនាក់ទំនងមិត្តភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនទាំងពីរ។ លើសពីនេះទៅទៀត  ជួយចែករំលែកបទពិសោធន៍ និងដំណោះស្រាយក្នុងការផ្សព្វផ្សាយដល់ប្រជាជននៃភាគីទាំងពីអំពីការអនុវត្តបទបញ្ញត្តិព្រំដែនឲ្យបានល្អ កៀងគរយុវជនឲ្យចូលរួមសកម្មភាពស្ម័គ្រចិត្ត ដើម្បីជីវភាពរស់នៅរបស់សហគមន៍ ព្រមទាំងរៀបចំជំនួបប្រាស្រ័យវប្បធម៌ សិល្បៈ កីឡា និងសកម្មភាពចងសម្ព័ន្ធមេត្រីភាព សំដៅរឹតបន្តឹងថែមទៀតនូវចំណងសមាគ្គីភាពជិតស្និទ្ធរវាងប្រជាជននៅតំបន់ព្រំដែននៃភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ