បង្កើនការតភ្ជាប់មណ្ឌលវិនិយោគបរទេសជាមួយការវិនិយោគក្នុងស្រុក
(VOVWORLD) - នាថ្ងៃទី១៦មិថុនា វេទិកាសហគ្រាសវៀតណាម (VBF) ពាក់កណ្ដាលអាណត្តិ ២០១៧ បានប្រារព្វឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំពីរដ្ឋាភិបាល ស្ថាប័នមានសមត្ថកិច្ចវៀតណាម និងដៃគូអន្តរជាតិសម្ព័ន្ធសមាគម សហគ្រាស ពាណិជ្ជកម្ម និងសម្ព័ន្ធសមាគមសហគ្រាសវៀតណាម។
បង្កើនការតភ្ជាប់មណ្ឌលវិនិយោគបរទេសជាមួយការវិនិយោគក្នុងស្រុក |
នាថ្ងៃទី១៦មិថុនា វេទិកាសហគ្រាសវៀតណាម (VBF) ពាក់កណ្ដាលអាណត្តិ ២០១៧ បានប្រារព្វឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំពីរដ្ឋាភិបាល ស្ថាប័នមានសមត្ថកិច្ចវៀតណាម និងដៃគូអន្តរជាតិសម្ព័ន្ធសមាគមសហគ្រាស ពាណិជ្ជកម្ម និងសម្ព័ន្ធសមាគមសហគ្រាសវៀតណាម។ ដោយប្រធានបទ៖ “បង្កើនការតភ្ជាប់មណ្ឌលវិនិយោគបរទេសជាមួយការវិនិយោគក្នុងស្រុក ក្នុងសភាពការណ៍ថ្មីនៃខឿនសេដ្ឋកិច្ចសកល”បណ្ដាដំណាងបានពិភាក្សាអំពីដំណោះស្រាយជួយឧបត្ថម្ភមណ្ឌលសហគ្រាសធុនតូចនិងមធ្យមតភ្ជាប់ ជាមួសហគ្រាស FDI ចូលរួមសង្វាក់ផលិតកម្មតំបន់និងអន្តរជាតិ។ លោក Kyle F.Kelhofer នាយកជាតិជាន់ខ្ពស់ នៃអង្គការហិរញ្ញវត្ថុអន្តរជាតិ(IFC) ប្រចាំនៅវៀតណាម ឡាវ កម្ពុជាបានលើកច្បាស់ថា៖
“ វៀតណាមត្រូវដោះស្រាយការខ្វះខាតនៃផ្នែកឧស្សាហកម្មឧបត្ថម្ភ។នេះជាចំណុចសំខាន់មួយ ក្នុងការតភ្ជាប់ ជាមួយសហគ្រាសវិនិយោគបរទេស។ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក៏ត្រូវមានកាយវិការជំរុញ និងលើកទឹកចិត្តការផ្លាស់ប្តូរថ្មី ក្នុងមណ្ឌលឯកជនផងដែរ។”
អញ្ជើញចូលរួមនិងថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖
“ ទស្សនះ និងគោលជំហររបស់រដ្ឋាភិបាលវៀតណាម គឺចាត់ទុក FDI ជាផ្នែកមួយដ៏សែនសំខាន់ ក្នុងខឿនសេដ្ឋកិច្ចវៀតណាម និងមានគោលការណ៍បន្តទាក់ទាញ និងបង្កគ្រប់លក្ខណះ ដើម្បីសហគ្រាស FDI មកវិនិយោគ ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ទស្សនះរបស់រដ្ឋាភិបាលគឺបង្កគ្រប់លក្ខណះ ពិសេសគឺបរិយា កាសវិនិយោគ អាជីវកម្មងាយស្រួល ដើម្បីជំរុញFDI និងមណ្ឌលសេដ្ឋកិច្ចក្នុងប្រទេសអភិវឌ្ឍន៍៕”