បង្កើនការតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាមជាមួយស្វីសនិង អាល្លឺម៉ង់

(VOVWORLD) - លោករដ្ឋមន្ត្រី Nguyen Kim Son បានឲ្យដឹងថា ក្នុងដំណាក់កាលអភិវឌ្ឍរបស់ វៀតណាមនាពេលខាងមុខ តម្រូវការធនធានមនុស្សផ្នែកបច្ចេកវិទ្យា បច្ចេកទេសខ្ពស់ នឹងកាន់តែកើនឡើង ខណៈដែលនេះជាប្រៀបខ្លាំងរបស់ស្វីស និងអាល្លឺម៉ង់។ 

បង្កើនការតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាមជាមួយស្វីសនិង អាល្លឺម៉ង់ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល)
នាថ្ងៃទី ១៣ ខែមេសា នៅទីស្នាក់ការក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោករដ្ឋមន្ត្រី Nguyen Kim Son បានទទួលជួបលោកបណ្ឌិត Philipp Rosler អតីត អធិការបតីរងអាល្លឺម៉ង់ កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅស្វីស។ នៅក្នុងជំនួប នេះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារជាច្រើន ដើម្បីតភ្ជាប់ និងជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងវៀតណាមជាមួយស្វីសនិងអាល្លឺម៉ង់។
លោករដ្ឋមន្ត្រី Nguyen Kim Son បានឲ្យដឹងថា ក្នុងដំណាក់កាលអភិវឌ្ឍរបស់ វៀតណាមនាពេលខាងមុខ តម្រូវការធនធានមនុស្សផ្នែកបច្ចេកវិទ្យា បច្ចេកទេសខ្ពស់ នឹងកាន់តែកើនឡើង ខណៈដែលនេះជាប្រៀបខ្លាំងរបស់ស្វីស និងអាល្លឺម៉ង់។ អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រី Nguyen Kim Son មានគោលបំណងថា លោក បណ្ឌិត Philipp Rosler នឹងយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យា សាស្ត្រ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលឧស្សាហកម្មបច្ចេកវិទ្យាបច្ចេកទេស; បន្តតភ្ជាប់ និងឧទ្ទេសនាមដើម្បីមានសាកលវិទ្យាល័យវៀតណាមបន្ថែមទៀត សហ ប្រតិបត្តិការជាមួយសាកលវិទ្យាល័យស្វីសនិងអាល្លឺម៉ង់។
រីឯខ្លួនវិញ លោកបណ្ឌិត Philipp Rosler អតីតអធិការបតីរងអាលឺម៉ង់ កុងស៊ុលកិត្តិយសវៀតណាមប្រចាំស្វីស បានអះអាងថា ការជំរុញ និងជួយគាំទ្រដល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈ របស់វៀតណាម ក៏ដូចជាការស្រាវជ្រាវនៅកម្រិតខ្ពស់ជាង គឺជាបេសកកម្ម និងការទទួលខុសត្រូវរបស់ខ្លួន។ លោកបណ្ឌិត Philipp Rosler ក៏បាននិយាយផងដែរថា ក្រសួងអប់រំនិងបណ្តុះបណ្តាល គឺជាស្ថាប័នឈានមុខគេ ដើម្បីនាំឲ្យសេដ្ឋកិច្ចសង្គមវៀតណាមអភិវឌ្ឍន៍ ហើយការអប់រំ និងបណ្តុះបណ្តាលគឺជា បញ្ហាចម្បងដើម្បីជួយយុវជនវៀតណាមធ្វើសមាហរណកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ