បង្កើនការនាំចេញជលផលតំលៃបន្ថែមរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប

បង្កើនការនាំចេញជលផលតំលៃបន្ថែមរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប - ảnh 1
ស្តង់ទំនិញរបស់វៀតណាមនៅផ្សារណាត់នេះ (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ មេសា ផ្សារណាត់ជលផលទូទាំងពិភព
លោកឆ្នាំ២០១៦ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍រាជធានីព្រុចសែល
ប្រទេសប៊ែលហ្សិក។នេះជាផ្សារណាត់ជលផលធំបំផុតលើពិភពលោក ដោយមាន
ការចូលរួមរបស់អតិថិជននិងអ្នកផ្គត់ផ្គង់រាប់ពាន់នាក់មកទីគ្រប់ទិសទីលើពិភព
លោក។វៀតណាមមានអង្គភាពអាជីវកម្មចំនួន២៤មកចូលរួមផ្សារណាត់នេះដែល
ឧទ្ទេសនាមមុខទំនិញប្រពៃណីរបស់វៀតណាមដូចជាត្រីប្រា និងបង្គា។គោលដៅ
របស់វៀតណាមនៅពេលចូលរួមផ្សារណាត់លើកនេះគឺ បង្កើនការនាំចេញជលផ
លទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសគឺផលិតផលតំលៃ បន្ថែមទៅក្នុងផ្សារទំនើប។
តំលៃនាំចេញជលផលក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៦របស់វៀតណាមទទួល
បាន១ពាន់៤រយលានដុល្លាអាមេរិក​ កើន៩%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ
ទៅមិញ។រួមជាមួយអាមេរិកនិងជប៉ុន EU ជាទីផ្សារជលផលសំខាន់បំផុតរបស់
វៀតណាមដោយនាំចូល១៨%នៃផលិតជលផលនាំចេញរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ