បង្កើនការបញ្ជូនពលករវៀតណាមទៅធ្វើការនៅ UAE
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) នាយប់ថ្ងៃទី១ ខែធ្នូ នៅទីក្រុងឌូបៃ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស UAE លោក Abdulrahman Abdulmannan Al-Awar។
លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស UAE បានជួបប្រជុំការងារប្រកបដោយប្រសិទ្ធភាព និងបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការធនធានមនុស្សរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស UAE លោក Abdulmanan Al Awar។ រូបថត៖ Duong Giang-TTXVN |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងធនធានមនុស្ស UAE គាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពលករវៀតណាមមិនត្រឹមតែបង្កើនជំនាញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌និងទំនៀមទម្លាប់របស់ UAE ទៀតផង។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងធនធានមនុស្សUAE បានឲ្យដឹងថា UAE មានតម្រូវការដ៏ធំសម្រាប់ពលករបរទេស។ លោកក៏បានវាយតម្លៃខ្ពស់ និងអះអាងថា ពលករវៀតណាមបានរួមចំណែកយ៉ាងសំខាន់ចំពោះទីផ្សារការងារនៅ UAE។ រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស UAE បានបញ្ជាក់ថា លោកនឹងសម្របសម្រួលជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម កសាងផែនការជាក់លាក់ ដើម្បីបង្កើនការបញ្ជូនពលករវៀតណាមទៅធ្វើការនៅ UAE។ លោកបានឲ្យដឹងថា កំពុងមានផែនការនាំយកគណៈប្រតិភូនៃក្រសួងធនធានមនុស្ស UAE ទៅកាន់វៀតណាមនាពេលខាងមុខ ហើយទន្ទឹមនឹងនោះ ស្នើឱ្យជួយគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅវៀតណាមក្នុងការបណ្ដុះបណ្ដាលកម្មករ ជាពិសេសគឺភាសាបរទេស ច្បាប់ និងវប្បធម៌៕