បង្កើនការផ្លាស់ប្តូររវាងសមាជិករដ្ឋសភានៃប្រទេសទាំងពីរវៀតណាម-កម្ពុជា

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានទទួលជួបក្រុមសមាជិករដ្ឋ សភាមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ប្រធានក្រុម។

បង្កើនការផ្លាស់ប្តូររវាងសមាជិករដ្ឋសភានៃប្រទេសទាំងពីរវៀតណាម-កម្ពុជា - ảnh 1សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទទួលជួបប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-កម្ពុជា លោក Nguyen Duc Hai។ (រូបថត៖ VNA)

ក្នុងជំនួបនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ក្នុង ដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះ សម្តេចបានជួបពិភាក្សា ការងារ ជួបប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និង រដ្ឋសភាវៀតណាម។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ដែលបង្កើតឡើងគំរូសម្រាប់ជំនាន់ ក្រោយៗនៃប្រទេសទាំងពីរ បន្តអនុវត្តន៍ ហើយថែរក្សាមរតកដ៏ល្អប្រសើរដែលថ្នាក់ ដឹកនាំជំនាន់មុនៗ នៃប្រទេសទាំងពីរបានកសាងឡើង។ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបាន ជួយឧបត្ថម្ភ គាំទ្រប្រជាជនកម្ពុជាក្នុងដំណាក់កាលតស៊ូដណ្ដើមឯករាជ្យ ហើយ បានបញ្ជាក់ សារជាថ្មីថា ប្រជាជនកម្ពុជាចងចាំជានិច្ចនូវការលះបង់របស់កងទ័ព ស្ម័គ្រចិត្តវៀតណាមដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានបញ្ជាក់ ថា គោលជំហរ គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម គឺតែងតែ យកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង “អ្នកជិត ខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” ជាមួយកម្ពុជា។ ដោយឈរលើស្មារតីនោះ ក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-កម្ពុជាជានិច្ចកាលដើរតួជាស្ពានដើម្បីបង្កើនការជួបប្រាស្រ័យរវាងសមាជិករដ្ឋសភាមិត្តភាពនៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃ ប្រទេសទាំងពីរ ជាពិសេសជំរុញការបង្កើនសកម្មភាពសហប្រតិបត្តិការនៅទាំងថ្នាក់ មជ្ឈិម និងសកម្មភាពរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានផងដែរ។
នារសៀលថ្ងៃទី១៣ ខែកញ្ញា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បាន ទទួលជួបសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយលោកស្រី Nguyen Thi Thanh ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការសមាជិករដ្ឋសភា និងជាប្រធាន សមាគម។
វាយតំលៃខ្ពស់ចំពោះតួនាទីរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា និង សមាគមមិត្តភាពកម្ពុជា-វៀតណាម ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានបញ្ជាក់ ថា រដ្ឋសភាកម្ពុជាជានិច្ចកាលគាំទ្រចំពោះសកម្មភាពសហប្រតិបត្តិការ និងការជួយ ឧបត្ថម្ភគ្នាទៅវិញទៅមករបស់សមាគមមិត្តភាពទាំងពីរ ដែលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ តាមនោះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យ កាន់តែរឹងមាំ។
ក្នុងរបាយការណ៍សង្ខេបអំពីសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា នាពេលកន្លងមក លោកស្រី Nguyen Thi Thanh បានស្នើឲ្យរដ្ឋសភា រដ្ឋាភិបាល និង ស្ថាប័នសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រ សហគមន៍ជនវៀតណាមដើម្បីសិក្សា ប្រកបរបររកស៊ី រស់នៅប្រកបដោយស្ថិរភាព ហើយធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងជីវភាពសង្គមនៅកម្ពុជា ព្រមទាំងយកចិត្ត ទុកដាក់ជាប្រចាំដល់ការដឹកនាំ និងបង្កគ្រប់លក្ខខណ្ឌងាយស្រួលទាំងអស់សម្រាប់ សកម្មភាពនៃសមាគមមិត្តភាពទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ